ចិន​-​រុស្ស៊ី មាន​ផែនការ​គាំទ្រ​គ្នា​មិន​ថា​សភាពការណ៍​ពិភពលោក​ប្រែប្រួល​យ៉ាងណាទេ​

1020
ចែករម្លែក

នៅ​ថ្ងៃអាទិត្យ​នេះ អ្នកការទូត​កំពូល​ចិន​និង​រុស្ស៊ី​បាន​ជួបប្រជុំ​នៅ​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន ក្រៅ​ជំ​នួន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​

​លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បាន​និយាយថា​«​ភាគី​ទាំងពីរ បាន​សន្យា​បន្ត​ចាត់ទុក​គ្នា​ជា​ដៃគូ​អន្តរជាតិ​អាទិភាព​ខ្ពស់ មិន​ថា​​សភាពការណ៍​ពិភពលោក​វិ​វត្ត​ប្រែប្រួល​យ៉ាងណាទេ ព្រមទាំង​ពង្រឹង​កិច្ចសហការ​យុទ្ធសាស្ត្រ ពង្រឹង​ទំនុកចិត្ត​រវាង​គ្នា គាំទ្រ​និង​ផ្តល់​កិច្ច​​សហការ​ស៊ី​ជំរៅ​រវាង​គ្នា​»​។​

​អ្នកការទូត​ចិន​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក្នុងការ​ត្រៀម​ជំនួប​រវាង​មេដឹកនាំ​​នៃ​ប្រទេស​ទាំងពីរ​នៅ​ជំនួប​កំពូល​BRICS​នា​ខែកញ្ញា​៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី សឺ​ហ្គេ ឡាវ​រ៉ូ​វ និង​សម​ភាគី​ចិន លោក វ៉ាង យី ក្នុងជំនួប​កាលពី​ថ្ងៃអាទិត្យ​