ចិន កំពុង​ស្ថាបនា​ផ្លូវដែក​ក្រោម​សមុទ្រ​ជិត ៣​គីឡូម៉ែត្រ​ក្នុង​គ្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ខ្នាត​យក្ស​

514
ចែករម្លែក
  • 162
    Shares

ពេលនេះ​ក្រុម​វិស្វករ​ចិន បាន ចាប់ផ្តើម​ខួង​ដី​ហើយ​សម្រាប់​ការស្ថាបនា​ផ្លូវដែក​ក្រោម​បាត សមុទ្រ​ប្រវែង ២.៨៦៥​ម៉ែត្រ ជា​ផ្នែក​នៃ​គម្រោង​ផ្លូវ រថភ្លើង​ក្រោម​ដី​ខ្នាត​យក្ស​មួយ​ដែល មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ២,៥៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​កម្មករ​ត្រូវ​ខួង​ទម្លុះ​ថ្ម​ក្នុង​ជម្រៅ ដល់​ទៅ​២៣​ម៉ែត្រ​ទៅ​ក្រោម​ដី​នៅ​បាត សមុទ្រ​លឿង (Yellow Sea) ស្ថិតក្នុង ភូមិសាស្ត្រ​ទីក្រុង​តា​លាន (Dalian) ប្រទេស​ចិន ភាគ​ឦសាន​។

​ប្រធាន​ក្រុម​វិស្វករ​មួយរូប​បាន គូសបញ្ជាក់ថា សណ្ឋាន​ដី​នៅ​បាត សមុទ្រ​ពិតជា​ស្មុគស្មាញ ខ្លាំងណាស់ ហើយ​គ្រឿងចក្រ​នឹងត្រូវ​ទម្លុះ​ឆ្លងកាត់ រូង​ធំៗ​ជា​បន្តបន្ទាប់​នៅ​សមុទ្រ ។

​រូង​ធំ​បំផុត​ដែល​គេ​រកឃើញ​រហូត មកទល់ពេលនេះ​មាន​កម្ពស់ ២៩ ម៉ែត្រ​ដែល​ស្មើនឹង​អគារ កម្ពស់ ១០ ជាន់​។

​តាម​ការរំពឹងទុក​គ​ម្រោ​ង​ផ្លូវ រថភ្លើង​ក្រោម​ដី​ដែលមាន​ឈ្មោះ Dalian Metro Line 5 នឹង​រួចរាល់​ជា​ស្ថាពរ សម្រាប់​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣ ៕

#