ចិន ដាក់ឱ្យ​ដំណើរការ​ផ្លូវអាកាស​ថ្មើរជើង​ដ៏​តូចចង្អៀត ប៉ុន្តែ​កម្ពស់​រាប់រយ​ម៉ែត្រ​គួរឱ្យ​ព្រឺព្រួច​

384
ចែករម្លែក

​ពេលនេះ​អ្នក​ដែលមាន​សេចក្ដី​អង់អាច​ក្លាហាន និង​ចូលចិត្ត​ស្វែងរក​ភាព​រំភើប​ញាប់​ញ័រ​អាច​សាកល្បង​ដើរ​លើផ្លូវ អាកាស​ថ្មើរជើង​ដែលមាន​ទំហំ​ត្រឹមតែ​ប្រមាណ ៥០ សង់ទីម៉ែត្រ និង​កម្ពស់​រាប់រយ​ម៉ែត្រ​សសៀរ​តាម​ចំណោត ភ្នំ​គួរឱ្យ​ព្រឺព្រួច​។

​ផ្លូវដែក​រាង​អឌ្ឍចន្ទ (​ព្រះ​ចន្ទ​ពាក់កណ្ដាល​វង់ ឬ​កន្លះ​ភាគ​) នេះ​លយ​ចេញ​ចម្ងាយ ៨ ម៉ែត្រ​ពីសា​ច់​ថ្មភ្នំ ហើយ​មាន កម្ពស់ ២៥៩ ម៉ែត្រ​លើ​ភ្នំ​យ៉ាន​តាង (Yandang Mountain) ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ចិន ភាគ​ខាងកើត​។

​ចំណុច​ទាក់ទាញ​ទេសចរណ៍​ថ្មី​នេះ បាន​បើក​ដំណើរការ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ចុងខែ​មុន ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ផ្លូវ Via ferrata សម្រាប់​ឡើង​ថ្មភ្នំ​ដែលមាន​បំពាក់​ប្រព័ន្ធ​សុវត្ថិ​ភាពជា​អចិន្ត្រៃយ៍​។​

Via ferrata ជា​ពាក្យ​អ៊ីតាលី ដែល​មានន័យថា “​ផ្លូវដែក​” ឬ Iron way ផ្តល់ ឱកាស​ដល់​អ្នក​ដែល​មិនសូវមាន បទ​ពិ​សោ​ធ៍​ឡើង​ថ្ម ឬ​អ្នក​មិន​ធ្លាប់​ឆ្លងកាត់​សោះ បាន​ឡើង​ចំណោត​ថ្ម​ដោយ​សុវត្ថិភាព​និង​ដោយ​មិនចាំបាច់ យក​ឧបករណ៍​សុវត្ថិភាព​ទៅជា​មួយ​។​

​ផ្លូវអាកាស​ថ្មើរជើង​នេះ​ជា​ផ្នែក​មួយ​នៃ​ផ្លូវដែក​ប្រវែង ៩០០ ម៉ែត្រ កម្ពស់ ២៨០ ម៉ែត្រ​។ ក្រុម​វិស្វករ​បាន​ចំណាយ ពីរ​សប្តាហ៍​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នេះ​ដោយ​ចំណាយ​ទឹកប្រាក់​ជិត ១០០.០០០ យ័ន (១៤.០០០ ដុល្លារ​) ហើយ​បាន បើក​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ២០ ខែតុលា​៕ ប្រែ​សម្រួលៈ​ខុម​