ចិន និងកម្ពុជា ជួយគ្នាក្នុងគ្រាលំបាក៖ សភាពាណិជ្ជកម្មចិនផ្តួចផ្តើមបង្កើតមូលនិធិប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីត១៩នៅកម្ពុជា

115
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០ មក ក្រោមការដឹកនាំផ្ទាល់ពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រឹក្សាសភា ពាណិជ្ជកម្មចិននៅកម្ពុជា បណ្តាអង្គភាពសមាជិកសភាពាណិជ្ជកម្មចិននៅកម្ពុជា បានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលនិងធ្វើស្ពានប្រាស្រ័យទាក់ទង ហើយបានផ្តួចផ្តើមគំនិតជួយដល់សហគ្រាស និងសប្បុរសជនជាច្រើនចូលរួមយ៉ាងក្លៀវក្លានៅក្នុងសកម្មភាពប្រឆាំងនឹងការរីករាលដាលជំងឺកូវីត១៩ ដែលទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីសហគ្រាសនិងសប្បុរសជាច្រើននៅក្នុងប្រទេសកម្ពុជា។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីយានីនៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគប្រាក់និងសំភារៈដល់ប្រទេសចិននៅពេលដំបូងនៃការរាតត្បាតជំងឺកូវីត១៩ក្នុងប្រទេស ចិន។ នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោហ៊ុនសែន គឺជាប្រមុខនៃរដ្ឋាភិបាលបរទេសទីមួយ ដែលបានធ្វើទស្សនកិច្ចប្រទេសចិនក្នុងកំឡុងពេលនៃការរាត ត្បាតជំងឺកូវីដ១៩ក្នុងប្រទេសចិន។ នេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺជំងឺកូវីត១៩នេះ ហើយបានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅនិងការជឿទុកចិត្តគ្នាខ្ពស់ រវាងកម្ពុជានិងចិនគឺមិនអាចបំបែកបាន ប្រជាជនកម្ពុជាប្រកាន់ជំហររឹងមាំជាមួយប្រជាជនចិន ជួយគ្នាក្នុងគ្រាលំបាក។

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមល្ងាចថ្ងៃទី ២៤ខែមីនានេះ ចំនួនករណីកូវីត១៩នៅកម្ពុជាបានកើនឡើងយ៉ាងលឿនដល់ ៩១ករណី ដែលហានិភ័យនៃការរីករាលដាលមានសន្ទុះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងបានអនុវត្តវិធានការវេជ្ជសាស្ត្រត្រួតពិនិត្យជាច្រើន។

រដ្ឋាភិបាលចិនក៏បានពង្រីកជំនួយជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីក រាលដាលនៃជំងឺរាតត្បាតនេះ។ ជាមួយនឹងការជំរុញរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យធ្វើការងារបានល្អក្នុងការស្តារផលិតកម្មតាមបណ្តារោងចក្រ និងបង្ការនិងព្យាបាលជំងឺរាតត្បាតនេះ។ ប្រទេសចិនបានបរិច្ចាគសំភារៈវេជ្ជសាស្ត្រដូចជាសម្លៀកបំពាក់កាពារ របាំងមុខ វ៉ែនតាបាញ់ថ្នាំសំលាប់មេរោគ និងឧបករណ៍សំរាប់ធ្វើតេស្តរកមេរោគកូវីត១៩ ហើយបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៧រូប មកជួយចែករំលែកបទពិសោធន៏ការងារប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីត១៩នេះ។

ក្នុងនាមជាសហគមអង្គការពាណិជ្ជកម្មចិននៅកម្ពុជា សភាពាណិជ្ជកម្មចិនបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដើម្បីធ្វើការវិភាគបន្ថែមអំពីនិន្នាការវិវត្តនៃការរីក រាលដាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា អង្គប្រជុំបានពិភាក្សាយ៉ាងសកម្មដើម្បីជួយភាគីកម្ពុជាក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគប្រកបដោយប្រសិទ្ធភាព ចូលរួមការពារសុខភាពប្រជាជនចិន និងប្រជាជនកម្ពុជា។ អង្គប្រជុំបានសំរេចស្នើឱ្យអង្គភាពសមា ជិកទាំងអស់ រួមជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា បង្កើតមូលនិធិប្រឆាំងនឹងការរាតត្បាតជំងឺកូវីត១៩ សម្រាប់៖ ១. បរិច្ចាគដល់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារការរាតត្បាត ២, ជួយអុបត្ថម្ភស្ថាប័នវេជ្ជសាស្រ្តនិងបុគ្គលិកពេទ្យ ៣. ជួយក្នុងការធ្វើរោគវិនិច្ឆ័យលើបុគ្គលិកចិននៅកម្ពុជា ការដាក់អ្នកជំងឺនៅដាច់ដោយឡែក និងផ្តល់ការព្យាបាល ៤. ការទិញសំភារះវេជ្ជសាស្រ្ត។ល។

នៅរសៀលថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីការផ្តួចផ្តើមនេះត្រូវបានផ្សព្វផ្សាយ ភ្លាមៗនោះក៏ទទួលបានការឆ្លើយតបជាវិជ្ជមាន និងការគាំទ្រយ៉ាងខ្លាំងពីសមាជិកភាគច្រើននៃសហគ្រាសចិននិងបានបរិច្ចាគយ៉ាងផុលផុស។គិតត្រឹមម៉ោងបោះពុម្ពផ្សាយ ក្រុមហ៊ុនជាង ៥០បានបរិច្ចាគប្រាក់ជិត ១០ម៉ឺនដុល្លារ។ហើយមូលនិធិនេះ នឹងនៅតែបើកចំហ ដើម្បីស្វាគមន៍ការគាំទ្ររបស់អង្គភាពសមាជិកសមាគមពាណិជ្ជកម្មនៅកម្ពុជា និងបណ្តាសហគ្រាសចិនទាំងអស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ នៅកម្ពុជា៕/B