ចិន នឹង​ផ្ដល់​គ្លីនិក​ចល័ត​ពីរ​គ្រឿង​ដល់​ក្រសួងសុខាភិបាល ​

208

(​ភ្នំពេញ​)៖ ក្រោម​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្សៈ​នៃ​ការយោគយល់​គ្នា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ រវាង​ក្រសួងសុខាភិបាល ដែល​ដឹកនាំ​ដោយ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និង​ភាគី​មិ​ត្ដ​ចិន លើ​គម្រោង លុបបំបាត់​ភាព​ពិការភ្នែក ដោយសារ​ជំងឺភ្នែកឡើងបាយ​នៅ​កម្ពុជា មិ​ត្ដ​ចិន​នឹង​​ផ្ដល់នូវ គ្លីនិក​ចល័ត​ចំនួន​ពីរ​គ្រឿង ដែល​រថយន្ដ​មួយគ្រឿងៗ មាន​បំពាក់​សម្ភារៈ បរិក្ខារ​ពេទ្យ​សម្រាប់ ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងការ​ពិនិត្យ​​ព្យាបាល និង​វះកាត់ ភ្នែក​ឡើងបាយ ដល់​អ្នកជំងឺ​។​
​ ​
​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខា​ភិ​បា​នៅ​យប់ ថ្ងៃទី​១៩​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា ពិធី​ចុះ ហត្ថលេខា​នេះ​គឺធ្វើឡើង​នៅ​ទីក្រុង​​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ដឹកនាំ លោក Leung Chun-Ying ប្រធាន​ក្រុមហ៊ុន Belt and Road Hong Kong Center Company Limited និង​លោក Peter Sun ប្រធាន​មូលនិធិ Asian Foundation for Prevention of Blindness៕​ដោយ​៖​វិបុល​/sn