ចិន ប្រកាស​ឈ្មោះ​មនុស្ស​រាប់រយ​នាក់​ដែល​ត្រូវបាន​ហាមឃាត់​លែងឱ្យ​ជិះ​រថភ្លើង និង​យន្តហោះ​ដោយសារ​…

934
ចែករម្លែក

​នេះ​ជា​លើក​ទី​១ ហើយ​ដែល​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន (Civil Aviation Administration of China) បានប្រកាស​ជា​សាធារណៈ​នូវ​ឈ្មោះ​ជនជាតិ​ចិន​ចំនួន​១៦៩ នាក់​ដែល​នឹង​ត្រូវបាន​ហាមឃាត់​លែងឱ្យ​ជិះ​យន្តហោះ និង​រថភ្លើង​រយៈពេល​មួយឆ្នាំ សម្រាប់​ការបំពាន​សីលធម៌​សង្គម​ដូចជា​ការសង​បំណុល​មិនទាន់​ពេលវេលា ឬ​ការបញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ខណៈពេល​ធ្វើដំណើរ​ជាដើម​។

​ឈ្មោះ​បុគ្គល​ទាំងនោះ​ត្រូវបាន​បង្ហោះ​តាម​គេហទំព័រ Credit China កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​កេរ្តិ៍ឈ្មោះ​សង្គម​របស់​គណៈកម្មកា​រ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ (National Development and Reforms Commission) នៃ​ប្រទេស​ចិន ដែល​ត្រូវបាន​បង្កើតឡើង​នៅ​រដ្ឋធានី​ប៉េកាំង កាលពី​ឆ្នាំ​២០១៤​។ ​ប្រព័ន្ធ​នេះ​បាន​បន្ត​អនុវត្ត​នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពេលនោះ​មក​៕​ដោយ​៖​ខុម​/SN