ចុងក្រោយៈ រដ្ឋមន្ត្រី​សុខាភិបាលថាលទ្ធ​ផ​ក​ពិសោធ​ករណី​ពុល​នៅ​ខេត្តក្រចេះ​គឺ​ទឹក​មាន​ជាតិគីមី​ខ្លាំងពេក​

1104
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​ទៅ​សាធារណជន​តាមរយៈ​ព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ល្ងាច​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៨ ដែល​អាច​ចាត់ទុកថា​ជា​ព័ត៌មាន​ចុងក្រោយ​ថា ” លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​លើទឹក បង្ហាញ​ហើយ ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​នោះ គឺមាន​សារធាតុ​គីមី​សម្លាប់​ស្មៅ និង​សម្លាប់​សត្វល្អិត​កម្រិត​ខ្ពស់ ដែល​សារធាតុ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង ” ។

​មុននេះ​ក្រសួង​ឩ​ស្សា​ហក​ម្ម និង សិប្បកម្ម បានចេញ​សេចក្តីប្រកាស លទ្ធផល​នៃ​ការធ្វើ​តេស្ត​វិភាគ​បឋម​នៅនឹងកន្លែង​និង​នៅក្នុង មន្ទីរពិសោធន៍​របស់​ក្រសួង​ថា ៖ គំរូ​សំណាក​ស្រា ស មាន​សារធាតុ​មេ​តា​ណុល ១១,២២ ភាគរយ ( ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឱ្យមាន​ខ្ពស់បំផុត​ត្រឹមតែ ០,១៥ ភាគរយ​ប៉ុណ្ណោះ​) ។​

​គំរូ​សំណាក​ទឹក​ព្រែក​ទេរ មាន​សារធាតុ ក្រូម រហូតដល់​ទៅ ១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក ១ លីត្រ ( ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឱ្យមាន​ខ្ពស់បំផុត ត្រឹមតែ ៥០ មីក្រូ​ក្រាម​ប៉ុណ្ណោះ​ក្នុង​ទឹក ១ លីត្រ ) និង មាន​សារធាតុ នី​ទ្រី​ត រហូតដល់ ៧-២៣ មី​លី​ក្រាម ក្នុង​ទឹក​១​លីត្រ ( ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឱ្យមាន​ខ្ពស់បំផុត ត្រឹមតែ ៣ មី​លី​ក្រាម​ក្នុង​ទឹក​១​លីត្រ ) ។​

​សូមបញ្ជាក់ថា ហេតុការណ៍​ពុល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋ​រងគ្រោះ មាន​រោគសញ្ញា​៖ ឈឺពោះ ក្អួតចង្អោរ ឈី ក អស់កម្លាំង ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាល​ឲ្យ​ស្លាប់ និង​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់់ម៉ែត រាជធានី​ភ្នំពេញ​។​
​របាយការណ៍​ចុងក្រោយ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បង្ហាញ ករណី បាត់បង់​ជីវិត ដោយសារ​ពុល​ស្រា​នៅ​ខេត្តក្រចេះ​នោះ នៅ​ទ្រឹង​នៅឡើយ​ពោល គឺមាន ចំនួន ១៣​នាក់ ដដែល អ្នកជំងឺ​ពាក់ព័ន្ធ​នឹង​ករណី​ពុល​នោះ ចំនួន​២៣៧​នាក់​កំពុង សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខណៈដែល​ករណី​ពិគ្រោះ​មាន​ចំនួន​សរុប ២៩៣​នាក់​។

​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បា​នស​ន្និ​ដ្នា​ន​ថា អ្នកជំងឺ​ស្លាប់​និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​ចូល​សម្រាក ក្នុង​មន្ទីរពេទ្យ​គឺ​បណ្តាលមកពី​ការពុល ម៉េ​តា​ណុល​កម្រិត​ខ្ពស់​ក្នុង​ស្រាស ដោយ​សំអាង​លើ​អ្នកជំងឺ​ធ្ងន់ធ្ងរ​និង​អ្នកស្លាប់​ទាំងនោះ សុទ្ធ​តែមាន​រោគសញ្ញា ស្រវាំងភ្នែក ង​ងិ​ត​មុខ ថប់ដង្ហើម និង​មាន​ប្រវត្តិ​ពិសា​ស្រាស​មុនពេល​ឈឺ និង​ស្លាប់ ។

​លទ្ធផល​មន្ទីរពិសោធន៍​របស់​ក្រសួង សុខាភិបាល​បញ្ជាក់ថា សំណាក​ស្រា ស ទាំងនោះ មាន​កម្រិត​មេ​តា​ណុល​ខ្ពស់​ដែល​អាច​បណ្តាលឱ្យ​អ្នក​ផឹក​ឈឺ និង ស្លាប់​បាន ។ សម្រាប់​អ្នក​ឈឺ​ដែល​មិន​ទម្លាប់​ផឹកស្រា ក្រុមការងារ កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​បន្តទៀត ។​
​ក្រោយ​ករណី​ពុល​នោះ រដ្ឋបាល​ខេត្តក្រចេះ​បានប្រកាសថា ដើម្បី​ធានា​សុវត្ថិភាព និង​ការបង្ក​គ្រោះថ្នាក់​បន្ថែមទៀត រដ្ឋបាលខេត្ត​ស្នើឱ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងព្រែក​ទេរ និង​ដៃ​ព្រែក​ទេរ បញ្ឈប់​ការបរិភោគ និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ដៃ​ព្រែក​ទេរ និង​ប្រភពទឹក​ផ្សេងៗ​ទៀត ក្នុង​តំបន់​នោះ ដែល​គ្មាន​អនាម័យ ៕ Kh