ចុងក្រោយ​នេះ តារា​ស្រី​ល្បីៗ សម្រុក​បូម​ខ្លាញ់​ចេញពី​រាងកាយ បន្តកន្ទុយ​គ្នា​

1769

​ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​គេ​បានឃើញ​តារា​ស្រី ពិសេស​បុគ្គល​ល្បីៗ បាននាំគ្នា​សម្រុក​បូម​ខ្លាញ់​ចេញពី​រាងកាយ​បន្តកន្ទុយ​គ្នា ក្នុង​បុព្វហេតុ​ថែរក្សា​សម្រស់​របស់​ពួកគេ​។​

​តារា​ស្រី​ល្បីៗ​ទាំងនោះ​មាន ឌុ​ច លីដា ភិន សុ​ដា​លី​ស សុខ សោ​ម៉ា​វ​ត្តី ជាដើម​។ ក្រៅពី​ពួកគេ​ប៉ុន្មាន​នាក់​នេះ តារា​កំប្លែង​របស់​ស៊ី​ធី​អិន នាយ ពែ​កមី ក៏​ស្ថិតក្នុង​បញ្ជី​តារា​ចូលខ្លួន​បូម​យក​ខ្លាញ់​ចេញពី​រាងកាយ​ដែរ​។ ត្បិត​ថា បូម​ខ្លាញ់​ពី​រាងកាយ​ដូចគ្នា​មែន ប៉ុន្តែ​ពួកគេ​ទាំងនោះ បានធ្វើ​នៅ​កន្លែង​ផ្សេងគ្នា​។​

​ភិន សុ​ដា​លី​ស​

​អ្នក​មេម៉ាយ​វ័យក្មេង ភិន សុ​ដា​លី​ស ត្រូវបាន​គេ​ដឹងថា បានជ្រើសរើស​ការ​បូម​ខ្លាញ់​ចេញពី​ក្បាលពោះ ដោយសារ​ថា នាង​មាន​សង្វារ​ពោះ ក្រោយ​សម្រាល​បុត្រ​រួច​។ តាមរយៈ​មិត្ត​រួម​អាជីព​របស់​នាង គឺ សុខ សោ​ម៉ា​វ​ត្តី អះអាងថា អ្នក​មេម៉ាយ​រូបនេះ មាន​ក្បាលពោះ​រាបស្មើ​ស្អាត​ជាង​មុន​ហើយ​នាពេល​បច្ចុប្បន្ន​។​

​ឌុ​ច លីដា​

​បន្តម​កទៀត កញ្ញា ឌុ​ច លីដា ដែល​ទើប​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​ចម្រៀង “​នឹក​បង​៥០%” របស់ អេ​ន​ឌី នោះ ប្រាប់ថា នាង​បានជ្រើសរើស​ការ​បូម​ខ្លាញ់​ពី​ភ្លៅ​របស់​នាង ព្រោះតែ​នាង​យល់ថា ភ្លៅ​របស់​នាង​រាង​ធំ​មើលទៅ​ទើសភ្នែក​ពេក​។ ដូច្នេះហើយ ទើប​នាង​សម្រេច​កែកុន​កន្លែង​នេះ ដើម្បី​បាន​ជើង​ទាំងមូល​មើលទៅ​តូច​ស្រ​ឡូ​ន​ស្អាត​។ ប៉ុន្តែ​នេះ នាង​ក៏​ធ្លាប់​បូម​ខ្លាញ់​ចេញពី​ក្បាលពោះ​ដែរ​។​

​សុខ សោ​ម៉ា​វ​ត្តី 

​សុខ សោ​ម៉ា​វ​ត្តី គឺជា​តារា​ល្បី​ចុងក្រោយ​មួយរូប ដែល​ត្រូវ​បានដឹងថា បានសម្រេច​បូម​ខ្លាញ់​ចេញពី​រាងកាយ​។ ប៉ុន្តែ ខុស​ដៃគូ​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​របស់ អេ​ន​ឌី មេម៉ាយ​ចាយរាង រូបនេះ ធ្វើការ​កែខៃ​បូម​ខ្លាញ់​ក្នុង​រង្វង់​ក្បាលពោះ​។ នាង ថ្លែងថា “​រាងកាយ​ខ្ញុំ ដៃ ជើង អី​គឺ​ដូច​អស់ហើយ ខុស​តែ​ក្បាលពោះ​ដូច​អត់​ស៊ីគ្នា ចឹ​ង​ក៏​ធ្វើ​កន្លែង​ហ្នឹង ព្រោះ​ឃើញ លីដា កា​ទី អី​គេ​ធ្វើ​មុន គេ​ស្អាត​ហើយ​!”​។​

​ដោយឡែក តារា​កំប្លែង ពែ​កមី ក៏​ដូច សោ​ម៉ា​វ​ត្តី ដែរ គឺ​នាយ​បាន​បូម​ខ្លាញ់​ចេញពី​ក្បាលពោះ ដើម្បី​សម្រក បន្ទាប់​បណ្ដោយ​ឲ្យ​កន្លែង​នេះ ប៉ោង​ធំ​ដល់​កម្រិត​ដែល​ទើសចិត្ត​។ ក្រៅពីនេះ ខ្ញុង ក៏​គេ​ឃើញ​ទៅ​កែ​សម្រក​បឿ​ក និង​ធ្វើ​ឲ្យ​តូច​ផ្ទៃមុខ​ដែរ​។​

​តាម​ការកត់សម្គាល់ សកម្មភាព​របស់​តារា​ប្រុស​ខាងលើ គឺ​តាម​គ្នា​ពីមួយ​ទៅមួយ ដូចដែល សុខ សោ​ម៉ា​វ​ត្តី បាន​និយាយ​។ ចំណុច​មួយទៀត ពួកគេ​ត្រូវបាន​ទាក់ទាញ​ក្នុង​ភាពជា​មិត្ត ដោយសារតែ​កន្លែង​នោះ គេ​ដឹងថា គឺជា​របស់​តារា​សម្ដែង សា​រ៉ា​យ ស​ក្ខ​ណា ដែល​សុខចិត្ត​ចុះ​ពី​អាមេរិក មករក​ស៊ី​នៅ​ស្រុក​ខ្មែរ​៕

​អត្ថបទ​៖ ទារិកា​/sn