ចុងភៅ​បារាំង​ជំនាញ​ខាង​តុបតែង​រចនា​ស្ករ​សូកូឡា​ធ្វើ​នំ​និង​បង្អែម​មក​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​នៅ​កម្ពុជា​

126
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ស៊ែ​ក​ហ្គ្រ​ង់​ហ្សេ​រ​(SergeGranger)​ជា​អ្នកជំនាញ​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​និង​ល្បីល្បាញ​ប្រចាំ​ប្រទេស​បារាំង​ជាង​៤០​ឆ្នាំ​ខាង​ផ្នែក​តុបតែង​រចនា​ស្ករ​សូកូឡា​ធ្វើ​នំ​និង​បង្អែម នឹង​មក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​ចុងភៅ​និង​សាធារណជន នៅ​កម្ពុជា​។​

​ការបង្ហាញ​ស្នាដៃ​ពិសេស​នេះ នឹង​ធ្វើឡើង​នៅក្នុង​កម្មវិធី តែ​ពេល​រសៀល​(High Tea)​នា​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​២០១៩​នៅ​ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុស្តិ៍ និង​ថ្ងៃទី​២៥​ខែសីហា​នៅ​ភោជនីយដ្ឋាន​ខេ​មា​អង្គរ ខេត្តសៀមរាប​។​

​ក្នុងនាម​ជា​អ្នក​ដែល​ទទួលបាន​មេដាយ ឆ្លាក់​ស្ករ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៩៣ និង​ពានរង្វាន់​ជាច្រើន​ទៀត​លោក​ហ្គ្រ​ង់​ហ្សេ​រ​នឹង​នាំយក​ចំណេះដឹង​និង​ជំនាញ​ខាង​ផ្នែក​តុបតែង​រចនា​បង្អែម ជា​លក្ខណៈ​សិល្បៈ មក​បង្ហាញ​ក្នុង​កម្មវិធី ហាយ​ធី ខាងមុខនេះ​។​

​នៅក្នុង​កម្មវិធី​បើក​ដំណើរការ​ឈុត​តែ​ពេល​រសៀល​ថ្មី​នេះ​ភ្ញៀវកិត្តិយស​នឹង​ភ្លក្ស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា​ដូចជា​នំ​ម៉ា​កា​រ៉ុ​ន​នំ​មា​ឌី​លែ​ន​នំ​កា​រ៉ា​មែ​ល​នំ​ជែ​លី​រសជាតិ​ផ្លែឈើ​នំ​អូ​ប៉េ​រា​នំ​ស្ក​ន​ចំណិត​ត្រសក់​ជាមួយ​ត្រី​សាល​ម៉ុ​ន​ឃី​ស​វ៉ុល​ឡូ​វ៉ង់​គ្រឿង​សមុទ្រ​សាំង​វិច​ហេម​និង​ឈី​ស​និង​ជម្រើស​ដំណាប់​និង​ស្ករ​សូកូឡា​ជាច្រើន​មុខ​ទៀត​ត្រឹមតែ​៨​ដុល្លារ​++​ប៉ុណ្ណោះ​។​

​អ្វីដែល​បំភ្លេច​មិនបាន​គឺ​ជម្រើស​តែ​ដ៏​ពិសេស​របស់​ខេ​មា​ពី​អ្នកជំនាញ​នៅ​Harney&Sons​។​ឈុត​តែ​ពេល​រសៀល​ដ៏​សម្បូរ​បែបនេះ​នឹង​ជា​សុ​បិ​ន្ត​អ្នក​និយម​ចូលចិត្ត​ទទួលទាន​។​អ្នកជំនាញ​ខាង​តុបតែង​រចនា​សូកូឡា​ធ្វើ​នំ​បង្អែម​លោក​SergeGranger​នឹង​បណ្តុះបណ្តាល​ក្រុមការងារ​របស់​ខេ​មា​នូវ​ជំនាញ​តុបតែង​រចនា​សូកូឡា​ធ្វើ​នំ​និង​បង្អែម​ដើម្បីឱ្យ​ឈុត​តែ​ពេល​រសៀល​ថ្មី​នេះ​នៅ​បន្ត​មាន​វត្ត​មាននៅ​គ្រប់​ភោជនីយដ្ឋាន​ខេ​មា​នាពេល​ក្រោយ​។​

លោក​SergeGranger​មានបំណង​បណ្តុះ​គំនិត​ចុងភៅ​កម្ពុជា​ជំនាន់​ក្រោយ​ខាង​ផ្នែក​ដុត​នំ​និង​បង្អែម​ឱ្យមាន​ការអភិវឌ្ឍ​ជំនាញ​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​បន្ត​បំពេញចិត្ត​ភ្ញៀវ​ខេ​មា​តទៅទៀត​។​​លោក​SergeGranger​ទទួលបាន​កិត្តិនាម​ជា​“MeilleurOuvrierdeFrance”​ខាង​ផ្នែក​តុបតែង​រចនា​នំ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​ឆ្នាំ​១៩៩៣​។​ជា​សមាជិក​“Académie française du Chocolat et de laConfiserie”​និង​ជា​ប្រធានកិត្តិយស​នៃ​សមាគម​“Traditiongourmande”​តាំងពី​ឆ្នាំ​១៩៩១​។​

​ជា​អតីត​អ្នក​ដុត​នំ​និង​ធ្វើ​សូកូឡា​នៅ​MontRichard​ប្រទេស​បារាំង​ជាង​៣៣​ឆ្នាំ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​ប្រឹក្សា​អន្តរជាតិ​និង​គ្រូបង្រៀន​ផងដែរ​។​បើ​លោកអ្នក​ចាប់អារម្មណ៍​អាច​អ​ព្ជើ​ា​ញ​កក់​កន្លែង​ជាមុន​តាមរយៈ www.khema.asia or call 015 841 888 for Khéma La Poste ឬ 015 416 888 for Khéma Angkor៕S/

#