ចុងភៅ​ម្នា​ក់មាន​អា​ការៈមិន​ស្រួលខ្លួន​សម្ងំ​ដេក រហូតដល់​ក្មួយ​ទៅ​ដាស់ ទើប​ដឹងថា​ស្លាប់​

984
ចែករម្លែក
  • 75
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ជា​ចុងភៅ​ម្នាក់ មាន​អា​ការៈមិន​ស្រួលខ្លួន​បាន​សម្ងំ​ដេក រហូតដល់​ក្មួយ​ទៅ​ដាស់​ទើប​ដឹងថា​ស្លាប់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំនុច​ក្នុង​បន្ទប់​របស់​សព​គេង​ភោជនីយដ្ឋាន​សាច់​អាំង​គីឡូម៉ែត្រ​លេខ​៦ ស្ថិតនៅ​ក្រុមទី​៣​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា សព​ឈ្មោះ វ៉ន សុនី ភេទ ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ចុងភៅ​ភោជនីយដ្ឋាន​សាច់​អាំង​គីឡូម៉ែត្រ​លេខ​៦ ស្នាក់នៅ​នៅ​ភោជនីយដ្ឋាន​ខាងលើ​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​ស្លាប់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨ សព​ខាងលើ​មាន​អា​ការៈមិន​ស្រួលខ្លួន​រួច​បាន​សម្ងំ​ដេក រហូដ​ល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨ ក្មួយ​ឃើញ​ដេក​យូរពេក ក៏​ទៅ​ដាស់​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​តុលាការ​បាន​ពិនិត្យ​សាកសព​បញ្ជាក់ថា សព​ស្លាប់​ដោយ​គាំ​បេះដូង​។ សព​ត្រូវបាន​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ប្រពៃណី​៕ ល​