ចុង​សប្ដាហ៍​នេះ ចាប់ផ្ដើម​ប្រកួត Futsal ថ្នាក់ជាតិ​ឡើងវិញ​

915
ចែករម្លែក

តំណាង​ក្រុម​ដែល​ចូលរួម​ប្រកួត (​រូប​៖ រ៉ូ​ហ្សា​)​

ភ្នំពេញ​: ការប្រកួត​បាល់ទាត់​ក្នុង​សាល (Futsal) ដែល​លេង​ម្ខាង​៥​នាក់​នោះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រៀបចំ​ឡើងវិញ បន្ទាប់ពី​ផ្អាក​ជា​បណ្ដោះអាសន្ន​មួយរយៈ​មក​នោះ​។​

​ការប្រកួត​មាន​ក្រុម​ចំនួន​បាល់ទាត់​ចំនួន​២០​ក្រុម​ចូលរួម​។ ការប្រកួត​បែងចែក​ចេញ​ជា ៤​ពូ​ល ដែល​មួយ​ពូ​លៗ​មាន ៥​ក្រុម​។ ពូ​ល​នីមួយៗ ត្រូវ​ប្រកួត​វិក​ជុំ​ក្នុង​ពូ​ល ដើម្បី​យក ២​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើងទៅ លេង​នៅ​វគ្គ​បន្តទៀត​។​

​បន្ទាប់ពី​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ជ្រើស​រើសយក​មួយ​ពូ​ល​២​ក្រុម​បាន​ហើយ នេះ​គឺ​បាន​៨​ក្រុម​សម្រាប់​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ នៅ​វគ្គ​បន្ត​នេះ ត្រូវការ​១០​ក្រុម ដើម្បី​លេង​ហេតុនេះ ដើម្បី​ឲ្យ​បាន​១០​ក្រុម​នោះ ក្រុម​ចំណាត់ថ្នាក់​លេខ ៣​របស់​ពូ​ល A និង B ត្រូវ​ប្រកួត​គ្នា ដើម្បី​យក​ក្រុម​ឈ្នះ​ទៅ​បង្គ្រប់ ឯ​ក្រុម​លេខ​៣ នៃ​ពូ​ល​C និង ពូ​ល​D ក៏ត្រូវ​ប្រកួត​គ្នា ដើម្បី​យក​មួយក្រុម ដើម្បី​បង្គ្រប់​១០​ក្រុម​នៅ​វគ្គ​បន្ត​ដែរ​។​

​សម្រាប់​ថ្ងៃទី​២៩​កក្កដា ដែលជា​ថ្ងៃ​ប្រកួត​ដំបូង​នេះ ការប្រកួត​មាន ៤​គូ គឺ​ក្រុម B.A United ប៉ះ​ក្រុម Panda FC, ក្រុម​នាគ​អាស៊ី ប៉ះ​ក្រុម 3G FC, ក្រុម​ឆន្ទៈ​កីឡា ប៉ះ​ក្រុម VK United និង​ក្រុម​ស​.​ស​.​យ​.​ក កំចាយមា ត្រូវ​ជួប​ក្រុម Fan Sport៕ ដោយ​៖ រ៉ូ​ហ្សា​

#