ចុច​តេ​ឡេ​បញ្ជា​មេអាប៉ោង​ត្រូវ​អ្នក​ចាក់​ចាប់បាន​ភ័យខ្លាច​គេ​វ៉ៃ​រត់​ជំពប់ជើង​ដួល​ផ្កាប់មុខ​ស្លាប់​

404
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​កំពុង​ចុច​តេ​ឡេ​បញ្ជា​មេអាប៉ោង​ត្រូវ​អ្នក​ចាក់​ចាប់បាន​ភ័យខ្លាច​គេ​វ៉ៃ​ក៏​រត់​រួច​ជំពប់ជើង​ដួល​ផ្កាប់មុខ​បណ្តាលឱ្យ​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវលំ​គ្រួស​ក្រហម ខាងកើត​ភូមិ​ស្រែ​អណ្តូង ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ២៦ ខែមិថុនា​ឆ្នាំ​២០១៩​។​

​តាម​សម្តី​ឈ្មោះ ឈៀង សុវណ្ណ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូ​មិញរ​សង្កាត់​កណ្តោលដុំ​បានឱ្យដឹងថា បងប្រុស​របស់គាត់​ឈ្មោះ​ឈៀង​ហ៊ី​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ស្នោរ​ទី​២​សង្កាត់រ​ការ​ធំ​ហើយ​មាន​ជំងឺលើសឈាម​លេបថ្នាំ​ជាប្រចាំ​។​

ប្រភព​បន្តថា​មុនពេល​កើតហេតុ​បង​របស់គាត់​បាន​លេង​អាប៉ោង​នៅក្នុង​ចម្ការ​ស្វាយ​ខាងត្បូង​ភូមិ​ស្រែ​អណ្តូង​ជាមួយ​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​។​បង​គាត់​ជា​អ្នកបាញ់​មេអាប៉ោង​ពេល​កំពុងតែ​លេង​ក្រុម​អ្នក​ចាក់​អាប៉ោង​ចាប់បាន​តេ​ឡេ​បញ្ជា​ដែល​ធ្វើ​អំពី​ឆ្អឹង​សត្វ​ដំរី​ដោយ​អ្នកជំនាញ​ខាង​ដុះ​មេអាប៉ោង​ទាំង​៦​ជ្រុង​នោះ​អាច​បង្កប់​មេដែក​មួយ​ជ្រុង​សម្រាប់​បញ្ជា​។​

​ពីព្រោះ​នៅ​ខាងក្រោម​មេអាប៉ោង​មាន​ចាន​សម្រាប់​បាញ់​ម្លោះ​ហើយ​ក្រោម​ចាន​នោះ​ក៏​គេ​ដាក់​មេដែក​មួយ​ផងដែរ​។​តែ​មេដែក​ខាងក្រោម​ចាន​វា​ធំ​ជាង​មេ​ប៉ោង​ទើប​អាច​បញ្ជា​បាន​។​គ្រាន់តែ​អ្នក់បាញ់​មេអាប៉ោង​រុញ​មេដែក​ខាងក្រោម​ចាន​ទៅមុខ​ឫ​ទៅក្រោយ​ធំ​ឬ​តូច​ដើម្បី​ស៊ី​ពី​អ្នក​ចាក់​។

​ខណៈដែល​អ្នក​ចាក់​ទាញយក​មេដែក​បញ្ជា​មេអាប៉ោង​យក​បោក​ចោល​។​អ្នកបាញ់​មេអាប៉ោង​ខ្លាច​ក្រុម​អ្នក​ចាក់​វ៉ៃ​ភ័យ​ក៏​យក​មេអាប៉ោង​រត់ចេញ​ពី​វង់​លេង​រួច​ជំពប់ជើង​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាមៗ​។​

​ក្រោយមក​នគរបាល​ជំនាញ​បាន​ពិនិត្យឃើញថា​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​រត់​ដួល​ជំពប់​ថ្ម ផ្គាប់​មុខដាច់​ស​សៃ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ប្រាកដ​មែន​។​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​