ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្ដីពី​ការផលិត និង​ផ្គត់ផ្គង់​ស្រូវ​និង​គ្រាប់​ពូជស្រូវ​

283
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​÷​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តសៀមរាប លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្ដីពី​ការផលិត​និង​ផ្គត់ផ្គង់​ស្រូវ​និង​គ្រាប់​ពូជស្រូវ​។​រវាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តសៀមរាប​កំពង់ធំ​និង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​។​

​មានការ​ចូលរួម​ពី​សហគម​ន៌​អភិវឌ្ឍ​ន៌​កសិកម្ម​ចំនួន​១៦(​ខេត្តកំពង់ធំ​ចំនួន​១២​សហគម​ន៌​និង​ខេត្តសៀមរាប​ចំនួន ៤​សហគម​ន៌​) នឹង​ចុះកិច្ចសន្យា ស្រូវ និង​គ្រាប់​ពូជស្រូវ​(Paddy rice and seed contractfarming)​ជាមួយ​ក្រុមហ៊ុន​អេ​មុ​រ៉ា​យ៌​។​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​បានលើកឡើង​ថា​នេះ​ជាស​មិ​ទ្ឋ​ផល​មួយ​ដែល​សម្រេចបាន​ជោគជ័យ​ក្នុង​វិស័យ​ចុះកិច្ចសន្យា​ទិញ លក់​ផលិតផល ដោយមាន​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ​(IRRI)​ការិយាល័យ​ប្រចាំ​កម្ពុជា បានធ្វើការ ក្នុង​ភាពជា​ដៃគូ​ជាមួយ អគ្គនាយកដ្ឋាន​កសិក​ម្ម​និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅក្នុង​ខេត្ត​គោលដៅ​គម្រោង​“​ជំរុញ​ការទទួលយក​ពូជស្រូវ​ធន់​នឹង​ល័ក្ខខ័ណ្ឌ​មិន​អំណោយផល​របស់​កសិក​រ​ខ្នាតតូច នៅ​កម្ពុជា​” របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា​យូ​សេធ ដើម្បី​សម្របសម្រួល​ដំណើរការ​ចុះកិច្ចសន្យា នៃ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​៕S/

​រូបភាព​: ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការផលិត និង​ផ្គត់ផ្គង់​ស្រូវ និង​គ្រាប់​ពូជស្រូវ រវាង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​និង សហគមន៍​កសិកម្ម​ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ៕​គូលែន​