ចុះឈ្មោះ​ប្រកួត​រក​ជើងឯក​ខាង​ផោម​

469
ចែករម្លែក

​ផោម ឬ​ភាសា​សាមញ្ញ​ថា “​ដើរខ្យល់​” គឺជា​រឿង​អាម៉ាស់​ដែល​មនុស្ស​ទូទៅ​មិន​ថា​ស្រី ឬ​ប្រុស ចាស់ ឬ​ក្មេង​តែងតែ​ប្រឹង​លាក់លៀម ឬ​ត្បៀត​មិន​ហ៊ាន​បញ្ចេញ​ខ្យល់​កណ្តាលចំណោម​ឡើយ ព្រោះ​ខ្លាច​ខ្មាស​គេ ឬ​ត្រូវគេ​ជេរ​។

​ប៉ុន្តែ​ពេលនេះ អ្នក​ដែល​ពូកែ​ខាង​ផោម​គ្មាន​អ្វីដែល​ត្រូវ​ខ្មាស​គេ ឬ​លាក់បាំង​ទៀតឡើយ ព្រោះ​វា​ជា​ឱកាសល្អ​ដើម្បី​ដណ្ដើម​ប្រាក់រង្វាន់ ខណៈ​ក្រុង​មួយ​នៃ​ប្រទេស​ឥណ្ឌា គ្រោង​រៀបចំ​ការប្រកួតរ​កជើង​ឯក​ខាង​ផោម​។

​យោងតាម​សារព័ត៌មាន​បានឱ្យដឹង​ថា ក្រុង​ស៊ូ​រ៉ា​ត (Surat) គ្រោង​រៀបចំ​ការប្រកួត​ផោម​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ឱ្យ​ឈ្មោះថា “What The Fart (WTF)”​។

​តម្លៃ​ចុះឈ្មោះ​ចូលរួម​ការប្រកួត​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា​ដ៏​ខ្លី​ខាងមុខនេះ គឺ ១,៥ ដុល្លារ ហើយ​រង្វាន​ជ័យលាភី​មាន​ចាប់ពី ៧០ ដុល្លារ​ដល់ ២១០ ដុល្លារ​។
​ ​

ទោះជា​យ៉ាងណា​គំនិត​នៃ​ការរៀបចំ​ការប្រកួត​នេះ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ ជាច្រើន​ខំ​មិន​លេងសើច​៕ ប្រែ​សម្រួលៈ​ខុម​