ចុះបង្ក្រាប​ទប់ស្កាត់​ស្ថានីយ ប្រេងឥន្ធនៈ​ចល័ត​ខុសច្បាប់​មួយកន្លែង​នៅ​សង្កាត់​ស្រងែ ក្រុង​សៀមរាប​

417
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ក្រុមការងារ​ចម្រុះ​របស់​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នគរបាល​បុ​ស្តិ៍​ប្រចាំ​ភូមិ​ថ្នល់ បាន​ចុះ​ទប់ស្កាត់​ស្ថានីយប្រេងឥន្ធនៈ​ចល័ត​ខុសច្បាប់​មួយកន្លែង កាលពីថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​សង្កាត់​ស្រងែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ក្រុមមន្ត្រី​ចម្រុះ បាន​និយាយថា ស្ថានីយប្រេងឥន្ធនៈ​ចល័ត​នេះ​មាន​ទំហំ​ទទឹង១.៥​ម៉ែត្រ បណ្តោយ២​ម៉ែត្រ កម្ពស់២.៥០​ម៉ែត្រ យើង​បាន​ទប់ស្កាត់​សំណង់​ខុសច្បាប់ និងដើម្បី​បញ្ឈប់​សកម្មភាព​ខាងលើនេះ​។​

មន្ត្រី​ដដែល​បាន​និយាយទៀតថា ដោយឡែក​ករណីនេះ​មាន​ម្ចាស់​ជា​អ្នករស់នៅ​ភ្នំពេញ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​គ្រាន់តែ​ជួល​ឱ្យគេ​នៅ​ជាប្រចាំ​តែប៉ុណ្ណោះ ហើយក៏​ពុំមាន​វត្តមាន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នោះដែរ​។

​បច្ចុប្បន្ននេះ​ក្រុមការងារ​បាន​ដកហូត​ស្ថានីយ​ប្រេងឥន្ធនៈ​ចល័ត​នេះ ​មក​រក្សាទុក​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ ដើម្បី​រង់ចាំ​ម្ចាស់​ពិតប្រាកដ​ចូលមក​ដោះស្រាយ ដើម្បី​បញ្ឈប់​សកម្មភាព​សង់​សំណង់​ខុសច្បាប់​នេះ​ជា​បន្តទៀត​៕B/Ha