ចុះបង្ក្រាប​បទល្មើស​នេសាទ​និង​កាប់បំផ្លាញ​នូវ​ឧបករណ៍​ខុសច្បាប់​

287
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រីជលផល​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៩​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ចុះបង្ក្រាប​បទល្មើស​និង​បាន​កាប់បំផ្លាញ​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន​។​រឹបអូស​ឧបករណ៍​នេសាទ​ប្រើប្រាស់​ដោយ​សាច់​អួន​ក្រឡា​ញឹក​របាំង​កាត់​ស្ទឹង​រួមផ្សំ​លូ​ដាយ​ត្រី​និង​ឧបករណ៍​ឆក់​ត្រី​បាន​ចំនួន​៥​ករណី​។​

​មន្ត្រី​ដដែល​បាន​បន្តថា​កា​រប​ង្រា​ប​នៅ​ចំណុច​ក្រោម​ស្ពាន​តា​គឹ​ង​បត់សំពត់​ស្វាយ​បុ​ទ​ឃុំ​ថ្មី​ស្រុក​គូលែន​ហើយ​បំផ្លាញចោល​នៅនឹងកន្លែង​រួមមាន​:​សាច់​អួន​កន្ទុយ​ដាយ​ប្រវែង​៦​ម៉ែត្រ​ចំនួន​២​គ្រឿង​។​អាគុយ​ចំនួន​២​គ្រឿង​។​អាំង​វ៉ា​ក់ទ័រ​និង​ដង​ឆក់​ត្រី​ចំនួន​២​គ្រឿង​។​កាប់​បង្គោល​ចំនួន​២៨​ដើម​និង​សាច់​អួន​កាត់​ស្ទឹង​ប្រវែង​៣០​ម៉ែត្រ​ចំនួន​១​កន្លែង​ចំនួន​១​គ្រឿង​។​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​ប្រហែល​៦​គ​.​ក្រ​៕S/​