ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ដែន​នេសាទ​កំពង់​ឃ្លាំង

385
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: កម្លាំង​ប៉ុស្ដិ៍នគរបាល​ឃុំ​ដាន​រុន និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​ឃុំ​កំពង់​ឃ្លាំង បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋ​បាលជ​ល​ផល​កំពង់​ឃ្លាំង និង​កម្លាំង​អាវុធហត្ថ​ស្រុក​សូទ្រនិគម បានធ្វើការ ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច ត្រពាំង​ឈូកក្រហម ភូមិសាស្ត្រ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ដែន​នេសាទ​កំពង់​ឃ្លាំង (​រូប​: គូលែន​)​

​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ដែន​នេសាទ​កំពង់​ឃ្លាំង​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​នៅ​ចំណុច ត្រពាំង​ឈូកក្រហម ភូមិសាស្ត្រ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​និយាយថា លទ្ធផល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ដែន​នេសាទ​កំពង់​ឃ្លាំង យើង​បង្ក្រាប​និង​រឹបអូស​វត្ថុតាង​បាន​មួយចំនួន ឬួ​ច​ច​បានធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​រួមមាន ក្បាល​លូ​ស្បៃ​មុង​ចំនួន ៩​គ្រឿង ,​ក្បាល​បរ ចំនួន​៧​គ្រឿង​, របាំង​ស្បៃ​មុង​ប្រវែង​៩៨០០​ម៉ែត្រ​, ចម្រឹង ៥០០​ដើម និង​លែង​កូន​ត្រី​ចម្រុះ​បាន​ចំនួន ៣០​គីឡូក្រាម ចូលក្នុង​បឹង​ធម្មជាតិ​វិញ​៕ ល​