ចុះសួរសុខទុក្ខ​កងទ័ព​នៅ​យោធភូមិភាគ​ទី​១​ដែលមាន​ទីបញ្ជាការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង​

488

(​ភ្នំពេញ​)៖ ព្រឹក​នេះ​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះមក​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​យោធភូមិភាគ​ទី​១​ដែលមាន​ទីបញ្ជាការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង​។ ​គោលបំណង​សំខាន់​គឺ​ពិនិត្យ​ដោះស្រាយ​ការលំបាករបស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​។

​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​ថ្ងៃនេះ​ខ្ញុំ​ឆ្លៀតពេល​មក​សួរសុខទុក្ខ​កងទ័ព​នៅ​យោធភូមិភាគ​ទី​១​ដែល​​មាន​ទីបញ្ជាការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង​។​គោលបំណង​សំខាន់​គឺ​ពិនិត្យ​ដោះស្រាយ​ការលំបាក​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​។​យើង​នឹង​​បង្កើត​កងពលតូច​អន្តរាគមន៍​ថ្មី​មួយ​មាន​លេខ​១២៨ ឬ​ហៅថា​កងពលតូច​ថ្មើរជើង​លេខ​១២៨​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១​។​យើង​នឹងដាក់​ទីតាំង​កងទ័ពជើងទឹក​ឲ្យ​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង​ផងដែរ​”​។​

​ការរៀបចំ​ទាំងអស់នេះ​មិន​សំដៅ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះទេ​ ​​តែ​សំដៅលើ​កិច្ច​ការពារជាតិ​ ការ ពារ​ប្រជាជន​និង​ទំនាក់​ទំ​​នង​ល្អ​ជាមួយ​ប្រទេសជិតខាង​៕MN​