ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​មួយចំនួន​ទៅជូន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​EMERGENCY

418
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ដឹកនាំ​លោក​មេបញ្ជាការរង​ នាយរង​សេនាធិការ​ ប្រធាន​-​អនុប្រធាន​មន្ទីរ​ នាយការិយាល័យ និង​លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ស្រុក ចុះសាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​របស់​កង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​ចំនួន​៣​លាន​៧​សែន​រៀល​ទៅជូន​ដល់​លោក​អនុ​សេ​នី​យ៍​ឯក អ៊ិន តាំ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​អ៊ី​មេគ​ជិន​ស៊ី​(EMERGENCY) ខេត្ត​។​

ក្នុងពេល​ចុះសួរសុខទុក្ខ​នោះ​ លោក​មេ​បញ្ជា​ការ​អាវុធហត្ថ​ខេត្ត​បាន​សំណូមពរ​សុំឱ្យ​លោកគ្រូពេទ្យ​ជួយ​ព្យាបាល​មន្ត្រី​របស់លោក​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នានា​ដើម្បី​បាន​វិលត្រឡប់​មក​បម្រើ​ការងារ​ក្នុង​អង្គភាព​វិញ​។​

លោក ​អ៊ិន តាំ ​ព្រមទាំង​ក្រុមគ្រួសារ​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​យក​ចិត្តទុកដាក់រ​បស់​លោក​មេបញ្ជាការ​ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​កូនចៅ​ថ្នាក់ក្រោម​ជា​និច្ច​មិនថាតែ​កងកម្លាំង​ឬ​ប្រជាពលរដ្ឋ ​ដែល​ស្លាប់បាត់​បង់ជីវិត​ហើយ​មានការ​ខ្វះខាត​លោក​តែងតែ​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ សម្រាប់​យកទៅ​ធ្វើបុណ្យ​៕B/