ចុះហត្ថលេខា​លើ​កំណត់ហេតុ​ពិភាក្សា​សិក្សា​គម្រោង​ប្រឡាយ លូ​ក្នុង​រាជធានី​ភ្នំពេញ​

870
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ItoMimpei​ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀម​ការសិក្សា​ស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ពិភាក្សា​កាល​សិក្សា​មូលដ្ឋាន​គំរោង​អភិវឌ្ឍ​ន៏​ប្រព​ន្ធ័​ប្រឡាយ លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។​ការចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨​។​
​ ​មន្ត្រីរដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖​ក្នុង​កំណត់ហេតុ​បាន​បញ្ជាក់ថា​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានសំរេច​ដាក់ចេញ​នូវ​ការសិក្សា​មូលដ្ឋាន​សំរាប់​គំរោង​អភិវឌ្ឍ​ន៏​ប្រព​ន្ធ័​ប្រឡាយ​លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ដោយបាន​ប្រគល់​ការសិក្សា​គំរោង​នេះ​ទៅអោយ​JICA​ជា​អ្នកអនុវត្ត​។​អង្គការ​JICA​បាន​បញ្ជូន​ក្រុម​ត្រៀម​សិក្សា​សំរាប់​គំរូ​គំរោង​មកកាន់​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​អនុវត្ត​ដោយ​លោក​បណ្ឌិត អិ​តូ​មិ​ម ប៉េ​អិ ប្រធាន​ក្រុមការងារ​គ្រប់គ្រង​បរិស្ថាន​សាកល និង​ក្រុមការងារ​ប្រចាំ​នៅ​កម្ពុជា​ដោយ​ចាប់​សិក្សា​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៥ ឧសភា​។​
​ ​ក្រុមការងារ​បានរៀបចំ​កិច្ចពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័​របស់​រដ្ឋាភិបាល​កម្ពុជា​និង​បាន​ដាក់ចេញ​ជា​ការចុះ​ស្រាវជ្រាវ​ទាម​ទីតាំង​របស់​គំរោង​។​បន្ទាប់ពី​បញ្ចប់​ការសិក្សា​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ចំនួន​៣​ក្រុម​ដើម្បី​ការប្រមូល​រាល់​ទិន្ន័យ​ដែល​ពាក់​ព​ន្ធ័​ក្នុងនោះ​ក្រុម​បេសកកម្ម​របស់​JICA​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ត្រៀម​រៀបចំ​ឯកសារ​សំរាប់​ឈានទៅដល់​ការអនុមត័​ផ្តល់ជំនួយ​លើ​គំរោង​នេះ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​។​គោលបំណង​របស់​គំរោង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ជា​អប្ប​រិ​មា​នូវ​បន្ទុក​នៃ​ការបំពុល​ទឹក​ក្នុង​បឹង​ជើងឯក​តាមរយះ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ​ថ្មី ដែល​នឹង​រួមចំណែក​ការពារ កែលំអរ​ទឹក​អនាម័យ​នឹង​បរិស្ថាន​នៅ​បឹង​ជើងឯក​៕