ចុះ​ឆក់​ត្រី​ក្នុង​ត្រពាំង​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ខ្លួនឯង​

648
ចែករម្លែក
  • 23
    Shares

ដោយ​៖​បាយ័ន​/​សៀមរាប​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​យុវជន​រូបនោះ បាន​ចុះទៅ​ឆក់​ត្រី​នៅ​ចំណុច​ត្រពាំង​ខ្វែ​កចក បណ្តាលឱ្យ​ឆ្លង​ចរន្ត​ភ្លើង ឆក់​ស្លាប់​ខ្លួនឯង​ទៅវិញ​។​
​ករណី​ឆក់​ត្រី​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ស្លាប់​ខ្លួនឯង​នេះ បានកើត​ឡើង​នៅ​ចំណុច​ត្រពាំង​ខ្វែង​ចក ភូមិ​ពាក់​ស្ពា ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង ១៤​និង​៣៣​នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅរក​ឆក់​ត្រី​នៅ​ចំណុច​ត្រពាំង​ខ្វែក​ចក​ក្នុងភូមិ​ឃុំ​ខាងលើ​។​ជនរងគ្រោះ​បាន​ចុះ​ឆក់​ត្រី​ក្នុង​ទឹក​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង បណ្តាលឱយ​ឆក់​ស្លាប់​ខ្លួនឯង​តែម្តង​។​ជនរងគ្រោះ មានឈ្មោះ នូវ ចំប៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ពាក់​ស្ពា ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ស្រុក ជីក្រែង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ប្រគល់​សព​ជនរងគ្រោះ អោយទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូបភាព​: ចុះ​ឆក់​ត្រី​ក្នុង​ត្រពាំង ឆ្លង​ចរន្ត​ឆក់​ស្លាប់​ខ្លួនឯង​៕(​រូបថត​បាយ័ន​)​