ចុះ​ត្រួតពិនិត្យ​ទីតាំង​អនុ​គម្រោង​មន្ទីរ​ស្នើសុំ​៨​ទីតាំង​ក្នុងស្រុក​ចំនួន​ពីរ​

98
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មន្ត្រី​នាយកដ្ឋាន​សហគម​ន៍ក​សិ​ករ​ប្រើប្រាស់​ទឹក​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក្រុមការងារ​និង​ទីប្រឹក្សាបច្ចេកទេស​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​។​

ការគាំទ្រ​កសិករ​សហការ​និង​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​អនុ​គម្រោង​ចំនួន​៨​ទីតាំង​មន្ទី​ស្នើសុំ​ត​បណ្តាញ​អគ្គិសនី​និង​ស្ថានីយ៍​បូមទឹក​ដោយ​ប្រើ​ម៉ូ​ទ័​រ​ក្នុងស្រុក​ចំនួន​២​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ទីតាំង​ទី​១​នៅ​ចំណុច​ស្ទឹង​ទឹក​ជុំ​ស្ថិតក្នុង​ឃុំ​បេង​ស្រុក​បន្ទាយ​អំពិល​សម្រាប់​ជួយសង្គ្រោះ​ស្រូវវស្សា​ចំនួន​៦០០​ហិកតា​។​ស្ថានីយ៍​បូមទឹក​ដោយ​ប្រើ​ម៉ូ​ទ័​រ​ចំនួន​៧​ទីតាំង​ក្នុង​តំបន់​ប្រឡាយ​មេ​ស្ទឹង​ស្រែង​១​ស្ថិតក្នុង​ឃុំ​ជើងទៀន​ស្រុក​ចុងកាល់​សម្រាប់​ជួយសង្គ្រោះ​ស្រូវវស្សា​និង​ស្រូវប្រាំង​ចំនួន​២.៥០០​ហិកតា​។

​ក្នុងពេល​កូន​រដូវប្រាំង​កើតឡើង​ខណៈ​កំពុង​អនុវត្ត​នូវ​គម្រោង​ក្នុង​ជំហាន​ទី​១​សរុប​ចំនួន​១៦២​អនុ​គម្រោង​សម្រេចបាន​ចំនួន​៨២​ភាគរយ​នៃ​អនុ​គម្រោង​។​សរុប​គ្រោង​លើក​ផែន​ការបន្ត​សម្រាប់​ជំហាន​ទី​២​ចំនួន​១៨០ អនុ​គម្រោង​បន្ថែមទៀត​៕S/​