ចុះ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ជា​លើក​ទី​២ នៅ​ជ​ម្រំ​ប្រមូលផ្ដុំ មរតក​តេ​ជោ​

317
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: កាលពី​ព្រលប់​ថ្ងៃទី​១៣ កក្កដា កន្លងទៅនេះ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា រួមជាមួយ​ស្ថាប័ន​សុខាភិបាល បាន​ចុះទៅ​បាញ់ថ្នាំ សម្លាប់​សត្វល្អិត មូស​ខ្លា នៅ​ជ​ម្រំ​ស្នាក់នៅ​របស់​កីឡាករ​-​កីឡាការិនី​ថ្នាល នា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។​

​កន្លងមក កីឡាករ​-​កីឡាការិនី​ថ្នាល រង​ការរំខាន ដោយសារ​សត្វល្អិត ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ ចេញ​កន្ទួល នៅលើ​ស្បែក​។ តែដោយសារ​ការសហកា​រ របស់​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​ការដាក់​អំពូល​បំភ្លឺ នៅ​ផ្នែក​ខាងក្រៅ​បន្ទប់់​នោះ ធ្វើ​ឲ្យ​សត្វល្អិត លែងមាន ដល់​អត្ត​ព​លិ​ក​ទៀតហើយ​។ ទោះជា​យ៉ាងនេះ ក៏​លោក ប៉ុន សុខ បាន​អះអាងថា មន្ត្រី​របស់លោក មិន​បញ្ឈប់​ការធ្វើសកម្មភាព​ជា​បន្ត ទៅលើ​សត្វ​ល្អិ​ទាំង​នោះឡើយ​។ ជាមួយគ្នានេះ គ្រូពេទ្យ បន្ត​តាមដាន ដល់​សុខភាព​របស់​ពួកគេ ព្រោះ​រដូវភ្លៀង​បែបនេះ ក្មេងៗ​មួយចំនួន មាន​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ។​

ទិដ្ឋភាព​បាញ់ថ្នាំ ជា​លើក​ទី​២

​សព្វថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាស​ព្យាបាល ដល់​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ និង​ថ្នាល រួមទាំង ការចូល​សម្រាក ដោយ​មិន​គិតថ្លៃ ។ មន្ទីរពេទ្យ​ធំៗ ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) និង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) គឺជា​កន្លែង​សម្រាប់​ទទួល​ព្យាបាល និង​សម្រាក​ព្យាបាល​ដល់​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​ថ្នាល​ដែល​ត្រៀម​ឆ្នាំ​២០២៣​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ។​

​លោក ប៉ុន សុខ ដែលជា​ប្រមុខ​កីឡា​ជម្រើសជាតិ​នោះ បាន​បញ្ជាក់ដែរថា ចំពោះ​ការហូបចុក​វិញ មួយថ្ងៃ ៣ ពេល ដែល​អាហារ​ពេលព្រឹក មាន​បន្ថែម​ទឹកដោះគោឆៅ សម្រាប់​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច មាន​បាយ​ជាមួយ​ម្ហូប ៣ មុខ និង​បង្អែម​ផ្លែឈើ ៕v

ទិដ្ឋភាព​បាញ់ថ្នាំ ជា​លើក​ទី​២