ចុះ​ផ្សព្វផ្សាយ បញ្ហា​អគ្គិភ័យ ដល់​ម្ចាស់​អាជីវករ​និង​ថៅកែ​ផ្សារ​ចាស់​

1122
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​ការិយាល័យ បង្ការ​ពន្លត់​បង្កា​និង​សង្គ្រោះ សហការ​ជាមួយ​នគរបាល​សណ្ដាប់​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​បញ្ហា​អគ្គិភ័យ និង​បាន​ណែនាំ​ពន្យល់​អំពី​ហានិភ័យ​ដល់​ម្ចាស់​អាជីវករ និង​ថៅកែ​ផ្សារ​ចាស់​នៃ​ក្រុង​សៀមរាប​។ ក្នុងនោះ​ផងដែរ ក៏បាន​សហការ​ជាមួយ​ម្ចាស់​ផ្សារ ដើម្បី​ពិនិត្យមើល​កន្លែង​មួយចំនួន នៅ​បរិវេណ​ខាងក្រៅ និង​ក្នុង​ផ្សារ ចំពោះ​បញ្ហា​ហានិភ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង​ទទួល​ការិយាល័យ នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ បាន​ឲ្យ​ដឹងថា ផ្សារ​ចាស់​នេះ ឃើញថា​មានការ​ខ្វះចន្លោះ​ដូចជា​៖
១-​កន្លែង​សម្រាប់​ចត​រថយន្ត​ពន្លត់​អគ្គិភ័យ ពេល​មាន​ហេតុការណ៍​កើតឡើង​។​
២-​បំពង់​ពន្លត់​អគ្គិភ័យ​មិនបាន​រក្សាទុក​អោយបាន​ត្រឹមត្រូវ ធ្វើអោយ​ខូចគុណភាព​។​
៣-​ការតភ្ជាប់​ខ្សែភ្លើង​នៅ​កន្លែង​មួយចំនួន​មិនមាន​ការប្រុងប្រយ័ត្ន ដោយ​ការតភ្ជាប់​ខ្សែភ្លើង​ស្ថិតនៅ​ជិត​សំភា​រះ​ដែល​ងាយ​នឹង​ឆេះ​។ ក្នុងនោះ​លោក​ក៏បាន​អំពាវនាវ ដល់​អាជីវករ ទាំងអស់​ត្រូវ​មានការ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ហានិភ័យ ដែល​អាច​កើតឡើង ដោយ​យថាហេតុ​៕ ល​