ចុះ​ពិនិត្យមើល​ការងារ​ជួសជុល​ព្រះវិហារ​នៅ​វត្ត​រាជ​បូ​ណ៌​និង​ការកសាង​កុដិ​នៅ​វត្ត​លលៃ​

277
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​តាមដាន​ការវិវត្ត​នៃ​ដំណើរ​ការជួសជុល​ព្រះវិហារ​វត្ត​រាជ​បូ​ណ៌​និង​ការកសាង​កុដិ​នៅ​វត្ត​លលៃ​ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩ ក្នុងឱកាស​បំពេញភារកិច្ច​នា​ខេត្តសៀមរាប ។​

​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ជួសជុល ជួសជុល​ព្រះវិហារ​នៅ​វត្ត​រាជ​បូ​ណ៌ លោកស្រី ភឿង ស​កុ​ណា​បាន​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គុំ​ព្រះមហា​វិមលធម្ម​ពិន​សែម​សិរី​សុ​វ​ណ្ណោ​ព្រះ​រាជាគណៈ​ថ្នាក់​ទោ​និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​ដើម្បី​ទូលថ្វាយ​ព្រះអង្គ​អំពី​ការវិវត្ត​និង​ផែនការ​សកម្មភាព​ដើម្បី​ជំរុញ​ព​ន្លឿ​ន​ការជួសជុល​ព្រះវិហារ​។​

បន្ទាប់ពី​ពិនិត្យ​ការជួសជុល​ព្រះវិហារ​នៅ​វត្ត​រាជ​បូ​ណ៌​រួច​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោកស្រី​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការកសាង​កុដិ​ចំនួន​១​ខ្នង​ក្នុង​វត្ត​លលៃ​ដើម្បី​សម្រួល​ដល់​ការ​គង់​អាស្រ័យ​របស់​ព្រះសង្ឃ​ដែល​បាន​ស្ម័គ្រ​ព្រះទ័យ​និមន្ត​ពី​ទួលប្រាសាទ​លលៃ​មក​គង់នៅ​បរិវេណ​ខាងក្រោម​នៃ​ប្រាសាទលលៃ​វិញ​៕S/


​រូបភាព​:​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យមើល​ការងារ​ជួសជុល​ព្រះវិហារ​នៅ​វត្ត​រាជ​បូ​ណ៌​និង​ការកសាង​កុដិ​នៅ​វត្ត​លលៃ​៕​រូប​៖​អាជ្ញាធរ​អប្សរា​