ចុះ​ពិនិត្យ​និង​វាយតម្លៃ​បញ្ហា​បរិស្ថាន​នៅ​រោងចក្រ​អេស​អិ​ល​អាជ្ញាធរ​ស្នើ​៥​ចំណុច​

1585
ចែករម្លែក
លោក​ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​បញ្ហា​បរិស្ថាន​នៅ​រោងចក្រ​អេស​អិ​ល (​ណូ​រ៉ា​)​

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​បាន នាំ​មន្ត្រី​ជំនាញ​សាលាខណ្ឌ​មានជ័យ​ចុះ​វាយតម្លៃ និង ពិនិត្យមើល​ពី​ស្ថានភាព​បរិស្ថាន ចំហេះ​ឡ​ដុត​ធ្យូង និង កាក​សំ​ណុល​កំទេច​ក្រណាត់ នៅក្នុង​រោងចក្រ SL ដែល មាន​ទីតាំងនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​ដែលមាន​កម្មករ កម្មការិនី សរុប ២២២៩​នាក់​(​ស្រី ១១៤៩​នាក់​) នៅវេលា​ព្រឹក​ម៉ោង ៨​និង​៣០​នាទី ថ្ងៃ​សុក្រ​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៧​នេះ​។​

​លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង មន្ត្រី​ជំនាញ​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ដោយ​រួមទាំង​បុគ្គលិក​រោងចក្រ បាន​ជួបប្រជុំ ពិនិត្យ និង វាយតម្លៃ ពី​បញ្ហា​បរិស្ថាន​ចំហេះ​ផ្សែង​ដុត​អូស និង បញ្ហា​កាកសំណល់​រួចមក ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​បន្ថែម​ទៅ លើ​ទីតាំង​ផ្នែក​នីមួយៗ ដែល​បុគ្គលិក​កម្មករ កម្ម​ការ​នី រោងចក្រ​SL កំពុងដំណើរការ នៅ​ទីនោះ​។​

​បន្ទាប់ពី​ពិនិត្យ​ស្ថានភាព​លើ​ទីតាំង​តាម​ផ្នែក​និ​មួយៗ​រួចមក លោក​អភិបាលរង​និង ក្រុមការងារ​មន្ត្រី អង្គភាព​មន្ទីរជំនាញ បាន​ពិភាក្សា ដោះស្រាយ និង​ណែនាំ​ទៅដល់​តំណាង​រោងចក្រ SL​មានដូចជា ៖ ១- ក្រុមការងារ​ស្នើឱ្យ​រោងចក្រ ជួយ​សំអាត ធូលី កំទេច​ក្រណាត់ ដែល​កាត់ចោល​វា​ធ្វើឱ្យ​ស្រូប​ចូលដល់​ច្រមុះ​កម្មករ កម្មការិនី ធ្វើឱ្យប៉ះពាល់​សុខភាព​, ២- ក្រុមការងារ​ស្នើ​ដល់​រោងចក្រ បន្ថែម​ឧបករណ៍ កង្ហារ ជាច្រើន​ទៀត​ដើ ម្បី​ទប់​ស្ថានការណ៍​ដូចជា ហប់​ខ្យល់ វា​អាច​ធ្វេ​ី​កម្មករ​ខ្សោយ​ដួលសន្លប់​បាន ,៣- ក្រុមការងារ​ស្នើ​ដល់​រោងចក្រ រៀបចំ​កាលវិភាគ ពេល​សម្រាក របស់​កម្មករ កម្មការិនី បាន​តាម​ម៉ោង​កំណត់​ការងារ​, ៤-​ក្រុមការងារ​ស្នើ​ដល់​រោងចក្រ ត្រូវ​រៀបចំ​បន្ថែម​ទៅលើ​ទីតាំង នៅ​ប្រព័ន្ធ​លំហូរ​ខ្យល់​គ្រប់គ្រាន់​ចូល ក្នុង​អគារ​ធ្វើការ​ទៅតាម​ផ្នែក នៃ​អគារ​ធ្វើការ​រោងចក្រ របស់​កម្មករ កម្មការិនី និង​៥-​ក្រុមការងារ​បានស្នើ​ឱ្យ​រោងចក្រ​បន្ថែម បំពង់​ឡ​ចំហេះ​ផ្សែង​ដុត​អូស​ឡើង​ទៅលើ ១​ម៉ែត្រ​ទៀត ជៀសវាង​ធ្លាក់​កំទេច​ក្រណាត់ ឬក៏​ផេះ មកក្រោម ធ្វើឱ្យប៉ះពាល់​ផ្ទះ​អ្នកជិតខាង​។​

លោក​ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​បញ្ហា​បរិស្ថាន​នៅ​រោងចក្រ​អេស​អិ​ល (​ណូ​រ៉ា​)​

​ចំណាត់ការ​របស់​អាជ្ញា​ធរ​ខាងលើនេះ បានធ្វើឱ្យ​កម្មករ កម្មការិនី រោងចក្រ សម្តែង​ការអបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ អាជ្ញាធរ ក៏​ដូច​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​កម្មករ កម្មការិនី​ពី​បញ្ហា​សុខភាព ក៏ដូចជា​ការ​តម្លើង​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ ក៏ដូចជា​ដោះស្រាយ​បញ្ហា​សំណូមពរ​របស់​កម្មក​រ កម្មការិនី កន្លងមក​៕ ដោយ​៖ ណូ​រ៉ា​