ចុះ​ពិនិត្យ​សំណង់​លើ​ចំណីផ្លូវ​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ពង្រីក​ផ្លូវ​សុខសាន្ត​ក្រុង​សៀមរាប​

104
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​អ៊ឹង​សុភ័ណ​នាយក​ទីចាត់ការ​អន្តរ​វិស័យ​បាន​ដឹកនាំ​ក្រុម​កា​ងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​។

​លោក​អ៊ឺ​ង​សុភ័ណ​នាយក​ទីចាត់ការ​អន្តរ​វិស័យ​បាន​និយាយថា​ក្រោម​ការណែនាំ​របស់លោក​ទៀ​សីហា​អភិបាលខេត្ត​លោក​បាន​ដឹកនាំ​ក្រុម​កា​ងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត​។​លោក​បាន​បន្តថា​ផ្លូវ​សុខសាន្ត​ត្រូវបាន​រដ្ឋបាលខេត្ត​លើក​គម្រោង​ថវិកាខេត្ត​ឆ្នាំ​២០១៩​ដើម្បី​ពង្រីក​ដោយ​អ៊ុត​កៅស៊ូ​បេ​ទី​ម​AC​ពី​ផ្លូវ​ស៊ី​វត្ថា​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​(​ក្រោលសេះ​)​ប្រវែង​១៦០០​ម៉ែត្រ​និង​ការ​ដាក់លូ​មុខកាត់​៨​តឹក​សងខាង​ផ្លូវ​ផងដែរ​។

​លោក​បាន​បន្តទៀត​ថាប​ច្ចុ​ប្បន្ន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​អនុវត្ត​ពី​ម្ដុំ​ផ្លូវបំបែក​ក្រោលសេះ​ដោយ​កំពុង​សម្អាត​ជួរ​តម្រង់ផ្លូវ​និង​ដាក់លូ​ជាមុនសិន​ទើប​ចាប់ផ្ដើម​ជួសជុល​ស្រទាប់​គ្រឹះ​អនុវត្តបាន​ប្រមាណ​២០​ភាគរយ​។​ដូចនេះ​សូម​បងប្អូន​សាធារណជន​នៅតាម​ដងផ្លូវ​សូម​រុះរើ​សំណង់​នានា​ដែល​ប៉ះពាល់​ទៅ​លើដី​ចំណីផ្លូវ​តាម​ការជូនដំណឹង​រប​ស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បីឱ្យ​ដំណើរការ​សាងសង់​បាន​ទៅតាម​ពេលវេលា​កំណត់​៕S/

​រូបភាព​:​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត ក្នុង​ក្រុង​សៀមរាប ៕​