ចុះ​ពិនិត្យ​អគារសិក្សា​ថ្មី​២​ខ្នង​នៅ​សង្កាត់​អូរ​អំបិល​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​និង​លោកជំទាវ

619
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ : មន្ត្រី​អាជ្ញាធរខេត្ត​និង​ក្រុង​បាន​ចុះ​ពិនិត្យ​អគារសិក្សា​ថ្មី​២​ខ្នង នៅ​សាលា បឋមសិក្សា​ភូមិ​គាប ស្ថិតក្នុង​ភូមិ​គាប​ សង្កាត់​ទឹកថ្លា​ និង​សាលាបឋមសិក្សា​ព្រហូត​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៨ ។​

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ចុះ​ពិនិត្យ​អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក​ស្រូ​ម៉ៅ​ម៉ា​ល័យ ដែល​នឹងដាក់​សម្ពោធ​នាពេល​ឆាប់ៗ​ខាងមុខនេះ ។​

លោក ក៏បាន​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ រួម​នឹង​ក្មួយៗ​សិស្សានុសិស្ស ដែល​កំពុង​រៀនសូត្រ ក្នុងនោះ​លោក​អភិបាលក្រុង​សិរីសោភ័ណ ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ដើម្បី​ក្លាយជា​កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គមជាតិ ។​ មួយវិញទៀត​លោក​ក៏បាន ធ្វើការ​ផ្តាំផ្ញើ ចំពោះ​ក្មួយៗ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អបាយមុខ​ទាំងឡាយ ។​ ក៏​ណែនាំ​ឲ្យ​គណ​:​គ្រប់គ្រង​សាលា​និង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ត្រូវ​លើកកម្ពស់​សោភ័ណភាព បរិស្ថាន​សាលា​ឲ្យ​មាន​ភាពស្រស់ស្អាត ។​

លោក ហ៊ឹ​ល រ៉ា​យ៉ា ក៏បាន​ចំណាយ​ថវិកា​ជួយឧបត្ថម្ភ​នូវ​ថ្នាំ​ពណ៌​លាប​ជញ្ជាំង​សាលា​ចាស់​ទាំង​២​សាលា ដោយ​ក្នុង​មួយ​សាលា​លោក​ឧបត្ថម្ភ​ចំនួន​៦​ធុង និង​បាន​ឧបត្ថម្ភ​នូវ​ស​ង្ក័​សី ស ថ្លា​ចំនួន​៥​សន្លឹក​ដល់​សាលា​បឋមសិក្សា​ព្រហូត ដើម្បី​ផ្តល​ភាពងាយស្រួលភ្លឺ​ក្នុង​បន្ទប់​សម្រាប់​សិស្សរ​រៀនសូត្រ ត្បិត​អី​បច្ចុប្បន្ន បន្ទប់​សាលា​ខាងលើនេះ​មាន​ភាព​ងងឹត​ពិបាក​ដល់​សិស្ស​សរសេរ អាន​អក្សរ​៕B/