ចុះ​រដ្ឋ​បាល​នៅ​សង្កាត់​ស្ទឹងមានជ័យ​ប្រមូល​ក្រុម​ក្មេង​ញៀន​ថ្នាំ​ចំនួន​៤​នាក់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​

577
ចែករម្លែក

​ដោយ : សាវ​រក្ស​/ ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ​ស្ទឹង​មាន​ជ​យ័​១ ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ញៀន​ថ្នាំ ដែល​កំពុង​ប្រមូល​ផ្តុំគ្នា ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​សំណង់​មិន​រៀបរយ​តាម​ប្រឡាយ ទឹកស្អុយ​ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​លោក​ម៉ៅ សាវឿន មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ​យ័​១​បាន​ឲ្យ​ដឹងថា ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មានការ​ប្រមូល​ផ្តុំគ្នា​គគ្រឹកគគ្រេង​ដោយមាន​ចូលរៀន​ពី​សំណាក់ ក្រុម​ក្មេង​ញៀន​ថ្នាំ​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ​ស្ទឹង​មាន​ជ​យ័ សហ​ការណ៍​ជាមួយ​កម្លាំង​សាលាសង្កាត់​ស្ទឹង​មាន​ជ​យ័​១ សុំ​គោលការណ៍​ថ្នាក់លើ ដើម្បី​ចុះ​ធ្វើ​រដ្ឋា​បាល​ក្នុង​មូលដ្ឋាន​ខាងលើ​ជា​លទ្ធផល បាន​ប្រមូលបាន​ក្រុម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ ដែល​មិន​ចូល​សាលា​ត្រូវបាន​គ្រូ​លុបឈ្មោះ​ចេញ ហើយ​មក​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់ ថ្នាំញៀន ហើយ​បាន​ប្រមូល​ក្មេង​ញៀ​ន៊​ថ្នាំ​ចំនួន​៤​នាក់​យកមក​សាកសួរ ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​អប់រំ និង​បន្សាប​គ្រឿងញៀន​នៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ផងដែរ​៕B

យុវជន៤នាក់ ដែលត្រូវឃាត់ខ្លួន នៅសង្កាត់ស្ទឹងមានជ័យ១ នាព្រឹកថ្ងៃទី០៤ ខែមេសា នេះ (រូប ៖ សាវរក្ស)