ចុះ​លុប​គំនូស​ចំណតរថយន្ត នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូតដល់​ផ្សារ​រាត្រី​

1048

Posted by រដ្ឋបាល ខណ្ឌដូនពេញ on Monday, August 28, 2017
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩:០០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​លុប​គំនូស​ចំណតរថយន្ត​នៅ​ជុំវិញ​​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូតដល់​ផ្សារ​រាត្រី ។​

​ក្នុងនោះ លោក​អភិបាល បាន​មានប្រសាសន៍ថាៈ ចំពោះ​ទីតាំងនៅ​ជុំវិញ​សួន​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូតដល់​ផ្សារ​រាត្រី ឃើញថា​ពុំ​​មាន​ការចត​រថយន្ត​ទៀត​នោះទេ​។​ក្នុងករណី​នៅតែមាន​ការឈប់​ចត​បន្តទៀត​នោះ​រដ្ឋបាល​ខណ្ឌដូនពេញ​នឹងមាន​វិធានការ​ស្ទួ​ច​យក​រថយន្ត​នោះមក​រក្សាទុក​នៅ​សាលាខណ្ឌ ដោយ​លើក​ទី​១ រក្សាទុក​រយៈពេល ១៤​ថ្ងៃ និង​លើក​ទី​២ រក្សាទុក​រយៈពេល ០១​ខែ​ដោយ​ធ្វើ​កិច្ចសន្យា​​អប់រំ​ណែនាំ​ទើប​អោយ​ត្រឡប់​ទៅវិញ ។​

​រដ្ឋបាល​ខណ្ឌ សូម​ការ​អធ្យាស្រ័យ ចំពោះ​បងប្អូន​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ និង​១០៨​ក៏ដូចជា​ផ្លូវ​នៅ​ជុំវិញ​អតីត​ទីលាន​​ប្រជាធិបតេយ្យ ត្រង់ចំណុច​ខាងមុខ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដែល​នៅ​បន្ត​ចត​រថយន្ត​ទៀត​គឺ​ដោយសារតែ​ក្រសួង​កំពុង​​សាងសង់​អគារ​ចំណត​ក្រោម​ដី​ថ្មី ទើប​មិនមាន​ចំណត និង​បាន​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ចត​រថយន្ត​មួយរយៈ​សិន ហើយ​ក្រោយ​ពេលដែល​អគារ​ចំណត​ក្រោម​ដី​ថ្មី​សាងសង់​រួចរាល់​ហើយ​នោះ ក្រសួង​នឹង​យក​រថយន្ត​ទៅ​ចត​នៅ​ចំណត​ក្រោម​ដី​របស់ខ្លួន​វិញ ដោយ​មិន​ចត​លើ​ទ្រូងផ្លូវ​ទៀតឡើយ​៕​ដោយ​៖​រដ្ឋបាល ខណ្ឌដូនពេញ​/sn​