ចុះ​វាស់ដី​ឃើញ​ព្រៃ​ច្រើន ដុត​ឆេះ​ផ្អើល​អ្នកភូមិ និង​សមត្ថកិច្ច​ចុះជួយ​ពន្លត់​

314
ចែករម្លែក
  • 31
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ម្ចាស់​ចុះ​វាស់ដី​ឃើញ​ព្រៃ​និង​ស្មៅ​ដុស​ច្រើនពេក​នាំគ្នា ដុត​បង្កឱ្យមាន​អគ្គិភ័យ​ឆេះ​សន្ធ​សន្ធៅ​ផ្អើល​ដល់​អ្នកភូមិ​ក្មេង​ចាស់​ប្រុស​ស្រី និង​សមត្ថកិច្ច​ចុះជួយ​អន្តរា​គន៍​ភ្លាមៗ ចំណែក​ម្ចាស់​ដី​ភ័យ​ពេក​ឡើង​រថយន្ត​ជិះ​ចេញទៅ​បាត់​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ដីឡូត៍​មួយកន្លែង ក្នុងភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​ភ្លើង​ឆេះ​គេ​ឃើញ​ម្ចាស់​ដីឡូត៍ និង​ក្រុមគ្រួសារ​មួយក្រុម​បាន​ជិះ​រថយន្ត​មក​មើល​ដី​របស់​ពួកគាត់ និង​ធ្វើការ​វាស់វែង ខណៈដែល​ឃើញ​ព្រៃ​និង​ស្មៅ​ដុស​ច្រើនពេក ក៏​នាំគ្នា​ដុត​បណ្តាលឱ្យ​ឆេះ​រាលដាល​ផ្អើល​ដល់​សមត្ថកិច្ច បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​នោះ​៕ ល​