ចុះ​សារ​មង​ពី​យប់​ព្រឹក​ឡើង ប្រទះឃើញ​លង់ទឹក​ត្រពាំង​ស្លាប់​

963
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ប្រកប​របរ​នា​សាទ​ត្រី ដោយ​ដាក់មង​ម្នាក់ បន្ទាប់ពី​ស្រវឹងស្រា ចុះទៅ​សារ​មង​ក្នុង​ត្រពាំង​តាំងពី​យប់ ព្រឹក​ឡើង​ពលរដ្ឋ​ប្រទះឃើញ​លង់ទឹក​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ត្រពាំងទឹក ក្នុងភូមិ​ព្រៃ​កុដិ សង្កាត់​បំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ​មិន​ស្គាល់​អត្ត​ស​ញ្ញណ​មាន​អាយុ​ជាង​៣០​ឆ្នាំ គ្រាន់តែ​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ គេ​ធ្លាប់​ឃើញ មក​ដាក់មង រកត្រី​នៅ​ចំណុច​ខាងលើ ជា​ញឹកញាប់​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ជនរងគ្រោះ​គេ​ឃើញ​យក​មង​មក​ដាក់​រាយ​តាម​មាត់​ត្រពាំង​ខាងលើ​ដូច​សព្វដង ហើយ​ឡើងគោក​វិញ ដើរទៅ​ទិញ​ស្រា​ហូប និង​រង់ចាំ​ដោះ​មង ហើយក៏​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ដែរ ព្រោះ​របរ​របស់​ជនរ​ង​គ្រោះ គេ​ឃើញ​សឹង​រាល់ថ្ងៃ​ទៅហើយ លុះ​រហូតដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ ប្រទះឃើញ​ជនរងគ្រោះ លង់ទឹក​ស្លាប់​ទៅវិញ ដោយ​ជើង​រុំ​ជាប់​មង​ក្នុង​ទឹក​។​

​តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ស្រវឹងស្រា ហើយ​ពេលដែល ចុះ​សារ​មង ដោះ​ត្រី​ខ្យល់គ ទើប​ដួល​ក្នុង​ទឹក លង់​ស្លាប់​តែម្តង​។ ក្រោយពី​ប្រទះឃើញ​សាកសព បុរសរងគ្រោះ ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះទៅ​ពិនិត្យមើល​តែម្តង​។​

​តាម​ការពិនិត្យ​កោសល្យ​ពិច័យ របស់​សមត្ថកិច្ច​ជំនាញ​ក្រុង ឃើញថា ពិតជា​លង់ទឹក​ស្លាប់ ក៏ដោយ​សរ​ខ្យល់គ ដួល​ក្នុង​ទឹក ទើប​ឈ​ឈ្លក់ទឹក​ស្លាប់​តែម្តង រួច​ប្រគល់​ឲ្យ​ទៅ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ខណៈដែល​រក​សាច់ញាតិ​មិនទាន់​ឃើញ ទើប​អាជ្ញាធរ ពលរដ្ឋ យក​សាកសព​តំកល់ទុក​នៅ​បូជនីយដ្ឋាន​ទួល​ធាតុ ជាប់​នោះ​ស្រាប់ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​