ចុះ​អនុវត្ត​ដីកា​រឹបអូស​បានតែ​ត្រាក់ទ័រ​និងរ​យន្ត​ឯ​ជនសង្ស័យ​គេចខ្លួនបាត់​

578
ចែករម្លែក

​ដោយ:គ្រញូង​/បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​សមត្ថកិច្ច​ចម្រុះ ​ដឹកនាំ​ដោយ​លោក ​ញឹ​ប និ​ន​ ​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ បាន​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ​ជា​លើក​ទី​២ ​នៅ​ចំណុច​ភូមិ​សូ​ភី​២ ​សង្កាត់​រត​នៈ ​ក្រុង​បាត់ដំបង​ដោយ​ដកហូត​បានតែ​ត្រាក់ទ័រ​១​គ្រឿង​និង​រថយន្ត​១​គ្រឿង​។​ចំណែក​ម្ចាស់ផ្ទះ​រត់គេចខ្លួន​បាត់​។ ​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវ​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​
​យកមក​រក្សាទុក​នៅ​សាលាដំបូង​ខេត្ត ​ដើម្បី​លក់​ឡាយឡុង​។​

លោក ​ញឹ​ប និ​ន ​រដ្ឋ​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន បញ្ជាក់ថា​ការចុះអនុវត្ត​ដីកា​នេះ​ដើម្បី​​រឹបអូស​ទ្រព្យសម្បត្តិ​ ​គឺ​ធ្វើ​ព្រម​គ្នា​ជាមួយ​ដីកា​បង្គាប់ឲ្យចាប់ខ្លួន​លេខ​០៨​ត​ព្រ​ចុះ​ថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ​២០១៨
​របស់លោក​ ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា​ ព្រះរាជអាជ្ញារង​​អម​សាលាដំបូង​ខេត្ត​អនុវត្ត​ទៅលើ​១.​ឈ្មោះ​​សើ វា​រ៉ា​ក់​ ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ​និង​ឈ្មោះ​.​សើ វ៉ាន់ឌី​អះ​ម៉ាស់​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​។ ​ទាំងពីរ​នាក់​នេះ​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​រស់នៅ​ភូមិ​សូ​ភី​២ ​សង្កាត់​រត​នៈ ​ក្រុង​បាត់ដំបង​ ដោយ​​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់​ទោស​​ប្រព្រឹត្ត​នៅ​ភូមិ សង្កាត់​ខា​លើ​កាល​​ពីថ្ងៃ​ទី​២២​ខែមីនា​ឆ្នាំ​២០១៤​ហើយ​ជននេះ​បាន​រត់​គេចខ្លួនបាត់​។​

លោក​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ​ការចុះអនុវត្ត​នេះ​គឹ​សាលដីកា​របស់​តុលាការ​កំពូល​លេខ​៣៩៧​ចុះ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨​ដោយ​រឹបអូស​បានទ្រព្យ​សម្បត្តិ​មាន​ត្រាក់ទ័រ​មួយគ្រឿង​ និង​រថយន្ត​ម៉ាក​តូយ៉ូតា​ហ៊ី​លុច​មួយគ្រឿង​យកទៅ​រក្សាទុក​នៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

គួរ​បញ្ជាក់ថា​ហេតុការណ៍​ទំនាស់​គ្នា​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ ​ប្រើប្រាស់​ដប​កូកាកូឡា ​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​ឈ្មោះ​ ​ហ៊ុ រ៉​ស៊ី​ឌី​ ជនជាតិខ្មែរ​អ៊ិ​ស្លាម​ដូចគ្នា​ បណ្តាលឲ្យ​​បែក​រួច​យក​អំបែង​ដប​ឆូត​ទៅលើ​ផ្ទៃមុខ​ខាង​​ឆ្វេង​និង​គល់​ក​បណ្តាលឱ្យ​រយះ​ជាច្រើន​កន្លែង​​ដេរ​ជាង​១០០​ថ្នេរ​នៅ​គ្លីនិក​ឯកជន​ហូត សុ​គុណ​។ ​បន្ទាប់ពី​ការ​ប្តឹងផ្តល់​អស់​ជាច្រើន​ឆ្នាំ​ សាលាឧទ្ធរណ៍​និង​តុលាការ​កំពូល​សម្រេច​​ផ្តន្ទាទោស​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ក្នុង​ម្នាក់ៗ​ជា​ប៉​ពន្ធនាគារ​២​ឆ្នាំ​ និង​សង​សំណង​រួមគ្នា​​ទៅ​ជនរងគ្រោះ​ចំនួន​៧០​លាន​រៀល​ព្រមទាំង​​បាន​បដិសេធ​​បណ្តឹង​សារទុក្ខ​របស់​មេធាវី​ការពារ​ក្តី​ឲ្យជនសង្ស័យ​ទាំង​២​ទៀតផង​៕B/