ចុះ​អនុវត្ត​សាលដីកា​រឹបអូស​យក​ដី​និង​ផ្ទះ ដើមបណ្តឹង​ឈ្នះក្តី​ជា​ឪពុក​បង្កើត​

722
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អ​ជ្ញា​សាលា នៃ​សាលាដំបូង​ខេត្ត សៀមរាប បាន​ចុះ​អនុវត្ត​សាលដីការ​ដោយ​បង្ខំ រឹប អូស​យក​ដី​និង​ផ្ទះមួយ​កន្លែង ដែល​អ្នក​ឈ្នះក្តី​ជា​ឪពុក​បង្កើត​។​

​ហេតុការណ៍​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​ឆ្នាំ​២០១៩ ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​អ្នក​ឈ្នះក្តី​ក្នុង​រឿង​ខាងលើនេះ​មានឈ្មោះ លន់ លឿម ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ​ជា​ឪពុក​បង្កើត​ភាគី​ចាញ់ក្តី និង​ប្រពន្ធ​ឈ្មោះ វង់ រ៉ា​ន់ ភេទ​ស្រី អាយុ ៤៦​ឆ្នាំ​ជា​ម្តាយចុង​។ ចំណែក​ភាគី​ចាញ់ក្តី​មានឈ្មោះ​លឿម យ៉​ម ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ជា​កូនស្រី​បង្កើត​ភាគី​ឈ្នះក្តី ពួកគាត់​មាន​ទីលំនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​ដូចគ្នា​។​

​នៅ​ទីតាំង​កើតហេតុ នា​ព្រឹក​ថ្ងៃទី​១៨​ខែតុលា មុនពេល​សម្រេច​រុះរើ​ផ្ទះ​ដើម្បី​រឹបអូស​យក​ដី គេ​ឃើញ​ក្រុម​ភាគី​ចាញ់ក្តី​ជាច្រើន​នាក់ ដែល​រួមមាន បង​.​ប្អូន​.​ពូ​.​មីង រួមទាំង​អ្នកភូមិ​ក្បែរ​ខាង​ផង បាន​សុំ​ទៅ​ក្រុម​សមត្ថកិច្ច​អោយ​ពន្យា​ពេល​ក្នុងការ​រុះរើ​ផ្ទះ ព្រោះ​ពួកគាត់​សុំ​សិទ្ធិ​ប្តឹង​បន្ត​សិន​។​ម្យ៉ាងវិញទៀត​ក្នុង​ដំណើ​រឿងក្តី ដែល​កំពុង​ស្វែងរក​អន្តរាគមន៍ គី​ពួកគាត់​មិនអាច​ប្រគល់​ដី​និង​ផ្ទះ​អោយ​ន​ណា​ម្នាក់​នោះឡើយ​។ ប៉ុន្តែ​ទោះបី​សំឡេង​ស្រែក​សុំ​អង្វរ ប្រែក្លាយ​ទៅជា​សំឡេង​ស្រែក​ទ្រហោ​រយំ យ៉ាងណា​ក៍ដោយ ក៍​ដំណើរការ​អនុវត្ត​មិនអាច​បញ្ឈប់​ឡើយ​។ ផ្ទុយទៅវិញ នៅ​ប៉ុន្មាន​ប្រហែល​មួយ​ម៉ោង​ក្រោយ ផ្ទះ​ជញ្ជាំង​ស្លឹក​ដំបូល​ស័ង្កសី ដែលមាន​សភាព​ទ្រុឌទ្រោម​ស្រាប់​ផង​នោះ បាន​រុះរើ​ជា​បណ្តើរៗ រហូត​នៅសល់តែ​ស្លាកស្នាម​។​

​ក្នុងពេល​ជាមួយគ្នា ក្រោយ​សុំ​ផ្អាក​ការរុះរើ​មិនបាន​គេ​ឃើញ​សាច់ញាតិ​អ្នកចាញ់​ក្តី អុច​ធូប​ហើយ​កាយ​ដី​កប់ ស្រែក​បួងសួង​ខ្លាំងៗ​ថា ឪពុក​តិ​រិ​ច្ឆា​ន ប្រគល់​ដី​អោយ​កូន​កាន់កាប់​ជិត​២០​ឆ្នាំ​ហើយ មកប្តឹង​ទារ​យក​វិញ ព្រោះ​ផ្គាប់ចិត្ត​ប្រពន្ធចុង​។ អ្នកឯង​ចង់បាន​ដី​របស់ខ្ញុំ អ្នកឯង​និង​ត្រូវ​ចូលទៅក្នុង​ដី ដូច​ភ្លើង​ធូប​នេះ​អីចឹង​។​

​ក្នុងពេល​ភាគី​ឈ្នះក្តី កំពុង​ជោគជ័យ ក្នុងការ​រុះរើ​ផ្ទះ លោក​ឡុង សារ៉ាត់ អាជ្ញា​សាល​នៃ​សាលាដំបូង​ខេត្តសៀមរាប បានផ្តល់​បទសម្ភាសន៍​ថា រឿងនេះ​គឺ​រូបលោក​ដឹកនាំ​កម្លាំង​អនុវត្ត​ទៅតាម​សាលដីកា​របស់​សាលា​ឧ​ទ្ទរ​ប៉ុណ្ណោះ​។ លោក​បន្តថា មុនពេល​ចុះ​អនុវត្ត​គឺ​បាន​ហៅ​ភាគី​ចាញ់ក្តី​មក​សាកសួរ​ផ្ទាល់ រហូត​ជូន​លិខិត​រុះរើ​ដោយ​ស្ម​គ្រ​ចិត្ត​ដល់​ពួកគាត់​ទៀត​។ ចឹ​ង​ទេ​ពេលនេះ​ពួកគាត់​យល់ព្រម​អោយ​រុះរើ​ហើយ​។​

​ចំណែក​ស្ត្រី​ជា​កូនបង្កើត​ដែលជា​ភាគី​ចាញ់ក្តី បាន​ប្រាប់​នៅ​កន្លែងកើតហេតុ​ដូចគ្នា​ថា ដី​នេះ​ឪពុក​បាន​ប្រគល់អោយ​ជា​កម្មសិទ្ធិ​ជិត​២០​ឆ្នាំ​មកហើយ​។​នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០០៩ ឪពុក​បានធ្វើ​លិខិត​ធ្វើ​អំណោយ​ផ្តាច់ មួយច្បាប់​អោយ​ថែម​ទៀតផង​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៣ ពួកគាត់​តម្រូវអោយ​នាង​ខ្ញុំ​បង់លុយ​៧០០​ដុល្លារ សម្រាប់​ដើរ​លើផ្លូវ​ដែល​ពួកគាត់​ទុក ហើយ​នាង​ខ្ញុំ​មិនមាន​ប្រា​ក់បង់ ទើប​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០១៣ ពួកគាត់​ទៅប្តឹង​ធ្វើជា​លិខិត​បដិសេធ​មោឃភាព លើ​លិខិត​អំណោយ​ផ្តាច់​របស់​ពួក​ខ្ញុំ ហើយ​បន្ត​ប្តឹងទៅ​តុលាការ​រហូត ចុះមក​រុះរើ​ផ្ទះ​យក​ដី​បែបនេះ​។​

​ស្ត្រី​ចាញ់ក្តី រួមទាំង​សាច់ញាតិ ដែលជា​កូន ជា​ក្មួយ បាន​សុំអោយ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តាជួយ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ឡើងវិញ ខ្លាចក្រែង​ពួកគាត់​មាន សំណាង បាន​ដី​និង​ផ្ទះ​មកវិញ ព្រោះ​រឿងនេះ​ឪពុក​បង្កើត ហាក់ ដូចជា​ដើរ​ផ្លូវ​តែមួយ​ពីក្រោម​ដល់​លើ​រួចទៅហើយ​។​(​គឺ​ចង​ប្រព​ន្ធ័ ដើម្បី​ផលប្រយោជន៍​)៕ ល​