ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​

650
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន DunhuangAcademy​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព​និង​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​រវាង​ស្ថាប័ន​ទាំងពីរ​នាទី​ស្នាក់ការ​អា​ជ្ញា​ធរ​ជាតិ​អប្សរា​។​

​អនុស្សារណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Zhao Shengliang នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន DunhuangAcademy​។​អនុស្សារណៈ​នេះ មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ​ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ផ្តោតលើ​ការសិក្សា​ប្រៀបធៀប​ស្តីពី​សិល្បៈ​ព្រះពុទ្ធសាសនា ផ្លាស់ប្តូរ​ការសិក្សា​ស្តីពី​ការអភិរក្ស​។​

​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​ផ្លាស់ប្តូរ​គ្នា​អំពី​ការប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ​រួមគ្នា​បង្កើត​គម្រោង​ស្រាវជ្រាវ​រួមគ្នា​ផលិត​វីដេអូ​និង​រៀបចំ​ពិព័រណ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​និង​រមណីយដ្ឋាន​រូងភ្នំ​Mangao​ផ្លាស់ប្តូរ​ការសិក្សា​ស្រាវជ្រាវ​វប្បធម៌​រវាង​ស្ថាប័ន​ទាំងពីរ​។​

​តាមរយៈ​កិច្ចសហការ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​រំពឹងថា​នឹង​ទទួលបាន​ការរីកចម្រើន​ទាំង​ផ្នែក​ធនធានមនុស្ស​ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ព្រមទាំង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​អំពី​រមណីយ​ដ្ឋា​ន​អង្គរ​។​

​សូម​បញ្ជាក់ដែរថា​ស្ថាប័ន​DunhuangAcademy​គឺជា​ស្ថាប័ន​ចម្រុះ​និង​ជា​វិទ្យាស្ថាន​បណ្ឌិតសភា​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ចិន​នៅក្នុង​ឆ្នាំ​១៩៩៤​ដើម្បី​ទទួលបន្ទុក​ការងារ​ផ្នែក​អភិរក្ស​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​និង​ជា​ស្ថាប័ន​ជាតិ​អភិរក្ស​បុរាណវត្ថុ​ល្បីៗ​នៅក្នុង​ប្រទេស​ចិន​៕S/

​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន Dunhuang Academy ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព​និង​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​(​រូប​ភាៈ​អប្សរា​)​