ចុ​ម​យក្ស​! ខ្លាច​រដ្ឋអំណាច​កម្ទេច​ចោល ម្ចាស់​រំ​កឹ​ល​ផ្ទះថ្ម​កម្ពស់​៣​ជាន់​បាន​រាប់សិប​ម៉ែត្រ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1456
ចែករម្លែក
  • 42
    Shares

​ដើម្បី​ចៀសវាង​ផ្ទះ​របស់ខ្លួន​ត្រូវ​រដ្ឋអំណាច​វាយកម្ទេច​ចោល បុរស​ម្នាក់​នៅក្នុង​ប្រទេស​ចិន​បានសម្រេច​ចិត្ត​ចំណាយ​ប្រាក់​យ៉ាងច្រើន​​សន្ធឹកសន្ធាប់​ដើម្បី​រំ​កឹ​ល​ប្តូរ​ទីតាំង​វា​។

​លោក កាវ អ៊ី​ភីង (Gao Yiping) បាន​ចំណាយ​ប្រាក់​អស់​រហូតដល់​ទៅ ៣៣០.០០០ យ័ន (៥២.៥០០ ដុល្លារ​អាមេរិក​)​ដើម្បី​រំ​កឹ​ល​ផ្ទះថ្ម​របស់​​គាត់​ដែលមាន​កម្ពស់​៣ ជាន់​ចម្ងាយ​៤០​ម៉ែត្រ​ចេញពី​ទីតាំង​ដើម​ដែល​អាជ្ញា​ធរមាន​គម្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​,​នេះ​បើ​យោងតាម​ការ​​ចុះផ្សាយ​របស់​គេហទំព័​រ​ចិន Jxnews.com​។

​កម្មករ​បាន​ប្រើ​កំណល់​ឈើ​វែង​ដល់​ទៅ​ជាង​១.០០០ ដើម និង​ចំណាយពេល​ដល់​ទៅ ៦​សប្ដាហ៍​ដើម្បី​រំ​កឹ​ល​ផ្ទះ​ខាងលើ​ដែល​ស្ថិតនៅ​សង្កាត់​​ទូ​ឆាង (Duchang) ខេត្ត​ជាំ​ង​ស៊ី (Jiangxi) ប្រទេស​ចិន ទៅកាន់​ទីតាំង​ថ្មី​កាលពី​ខែកញ្ញា ឆ្នាំមុន​។

​លោក កាវ អ៊ី​ភីង និយាយថា គាត់​រស់នៅក្នុង​ផ្ទះថ្ម​នេះ​មិនទាន់បាន​មួយឆ្នាំ​ផង​ទេ ទើបបានជា​គាត់​ស្តាយ​មិន​ដាច់ចិត្ត​។​ហើយ​ណា​​មួយ​គាត់​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដល់​ទៅ ១ លាន​យ័ន (១៦០.០០០ ដុល្លារ​អាមេរិក​) ឯណោះ​នៅក្នុង​ការសាងសង់​និង​ការ​តុ​ប​​តែង​ផ្ទះ​នេះ​៕ ដោយ​៖​ខុម​/sn