ចុ​ម​យក្ស​! ព្រះ​បើកព្រះនេត្រ​មើល​មក​មនុស្សលោក​?

1102
ចែករម្លែក
  • 13
    Shares

​វីដេអូ​ឃ្លី​ប​ដ៏​ចម្លែក​មួយ ដែល​បង្ហាញ​ពី​ផ្ទាំង​ពពក​មាន​ទម្រង់​ជា​ភ្នែក​មនុស្ស​ដែលមាន​ពន្លឺ​ភ្លឺ​ចិញ្ចាច បានធ្វើឱ្យ​អ្នកស្រុក​នៅ​ប្រទេស​ចិន ភាគ​ខាងជើង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​ស្ត្រី​ម្នាក់​ដែល​បានឃើញ និង​ថត​ផ្តិត​យក​បាតុភូត​ដ៏​ចម្លែក​នេះ​កម្រ​បានឃើញ​នេះ មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយ​គាត់​បាន​ហៅ​បាតុភូត​នេះ​ថា “​ព្រះ​បើកព្រះនេត្រ​”​។
​ ​
​រូបភាព​ដែល​មិនគួរ​ឱ្យ​ជឿ​នេះ​ថត​បាន​នៅ​ក្រុង​ហ៊ូ​លុន​ពួយ (Hulunbuir) តំបន់​ស្វ័យភាព ម៉ុង​ហ្គោ​លី កាលពី​ថ្ងៃទី​២៥ ខែមិថុនា​។ រហូតមកទល់​ពេលនេះ អាជ្ញាធរ​មិនទាន់បាន បកស្រាយ​នៅឡើយ​ទេ​ជុំវិញ​បាតុភូតធម្មជាតិ​នេះ​។ ទោះជា​យ៉ាងណា​កន្លងមក​អ្នកស្រុក​តំបន់ នេះ​បាន​រាយការណ៍​ជា​ញឹកញាប់​អំពី​បាតុភូត​ចម្លែក​លើ​មេឃ​បែបនេះ​៕ ប្រែ​សម្រួល​: ខុម​ ​