ចុ​ម​យក្ស​! មាន​គុក​ក្រោម​ទឹក​ទៀត

1143
ចែករម្លែក

​កន្លងមក​អ្នក​ប្រាកដជា​ធ្លាប់​ឮថា​គុក​ក្រោម​ដី ប៉ុន្តែ​ធានាថា​អ្នក​មិន​ធ្លាប់​ឮថា​គុក​ក្រោម​ទឹក​ឡើយ​។
​ ​
​ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​មុជទឹក​នៅ​តំបន់​រុម​មូ (Rummu) ក្នុងប្រទេស​អេ​ស្តូ​នី អ្នកនឹង​ប្រទះឃើញ​គុក​ក្រោម​ទឹក​ជាមិនខាន​។ គុក​នេះ​បាន​ក្លាយជា​ទីតាំង​មុជទឹក​ដ៏​ល្បីល្បាញ​បំផុត មួយ​របស់​ពិភពលោក​។​
​ ​
​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពីមុន​គុក​ដែលមាន​ឈ្មោះថា មូ​រូ នេះ​គឺជា​ការដ្ឋាន ថ្មកំបោរ​។

​ហើយ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ​បំផុត​ដូចជា​អំពើ​មនុស្សឃាត និង​ការចាប់រំលោភ ជាដើម​ត្រូវបាន​បញ្ជូន​ឱ្យទៅ​ធ្វើការ​នៅ​ការដ្ឋាន​នេះ​។
​ ​
​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩១ ទឹក​ក្រោម​ដី​បាន​លិច​ការដ្ឋាន​ថ្មកំបោរ​នេះ​ដោយសារតែ​កម្មករ​ឈប់​បូមទឹក​។ ហើយ​ក្រោយៗ​មក វា​ក៏បាន​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​ក្រុម​អ្នក​មុជទឹក​ផ្សងព្រេង​៕ ប្រែ​សម្រួល​: ខុម


#