ចុ​ម​យក្ស​! ម៉ាឡេស៊ី ចង់​បញ្ជូន​សំណល់​ប្លា​ស្ទិ​ក​រាប់រយ​កុងតឺន័រ​ចេញ​វិញ ប៉ុន្តែ​មិនដឹង បញ្ជូន​ទៅណា

265
ចែករម្លែក

​ប្រទេស​ម៉ាឡេស៊ី ចង់​បញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក​ជិត ២០០ កុងតឺន័រ​ចេញ​វិញ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​មន្ត្រី​ដែល​បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែសីហា​។ ប៉ុន្តែ​ជាដំបូង ពួកគេ​ត្រូវ​ស្វែងរក​ឱ្យឃើញ​ប្រភពដើម​នៃ​កាកសំណល់ ទាំងនោះ​សិន​។

​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ក្លាយជា​កន្លែង​ចោល​កាកសំណល់​ប្លា​ស្ទិ​ក យ៉ាងច្រើន​សន្ធាប់​ពី​សំណាក់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដូចជា សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​អង់គ្លេស ចាប់តាំងពី​ឆ្នាំមុន​មក ពោលគឺ​ចាប់ពី​ពេល​ប្រទេស​ចិន ដែល តែងតែ​អួត​អំពី​ឧស្សាហកម្ម​កែច្នៃ​ដ៏​ធំ​សម្បើម​របស់ខ្លួន​បានចេញ​បម្រាម​ឱ្យ​បញ្ឈប់​ការ នាំចូល​កាកសំណល់​បែបនេះ​។

​ប្រទេស​ម៉ាឡេស៊ី បាន​ក្លាយជា​គោលដៅ​មុខព្រួញ​សម្រាប់​ការ​នាំចូល​កាកសំណល់ ប្លា​ស្ទិ​ក នៅពេល​ក្រុមហ៊ុន​កែច្នៃ​ជាច្រើន​ដែល​មកពី​ប្រទេស​ចិន​បាន​ប្តូរ​ទីតាំង​ទៅ ទីនោះ បន្ទាប់ពី​បម្រាម​ខាងលើ​ចូល​ជា​ធរមាន​។​

​លោក ខេ ណា​ហ្គូ​ឡេ​ន​ដ្រា​ន (K. Nagulendran) មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន ថ្លែង​នៅ​ក្លឹប​អ្នកកាសែត​បរទេស​ប្រចាំ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ សីហា​ថា រដ្ឋាភិបាល​បាន​បញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក ១០ តុង​តឺ​ន័​រ​ទៅកាន់​ប្រទេស​ផ្សេងៗ វិញ​ហើយ ហើយក៏​បាន​បិទ​រោងចក្រ​កែច្នៃ​ខុសច្បាប់​ចំនួន ១៥៥ ទីតាំង​ផងដែរ​។ ទោះជា​យ៉ាងណា ពេលនេះ​មន្ត្រី​កំពុង​ប្រឹងប្រែង​កំណត់​ប្រភពដើម​នៃ​កាកសំណល់ ប្លា​ស្ទិ​ក​ចំនួន ១៩៨ កុងតឺន័រ​ទៀត​នៅ​កំពង់ផែ​ចំនួន ៣​។

​សូមបញ្ជាក់ថា ប្រទេសមួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍​បាន​បញ្ជូន​កាកសំណល់​ទៅ ប្រភពដើម​វិញ​ក្នុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្នុងនោះ​រួមមាន​ទាំង​ប្រទេស ហ្វីលីពីន ដែល​បាន​បញ្ជូន​សំរាម​យ៉ាងច្រើន​ត្រលប់​ទៅ​ប្រទេស​កាណាដា និង​ប្រទេស ឥណ្ឌូ នេស៊ី ដែល​បាន​បញ្ជូន ៥ កុងតឺន័រ​ត្រលប់​ទៅ​សហរដ្ឋ​អាម៉េរិក វិញ​ផងដែរ​៕ ប្រែ​សម្រួល​: ខុម​