ចុ​ម​យក្ស​! សូម្បី​ខ្មោច និង​បិសាច​ជញ្ជក់​ឈាម​ក៏​ចេញ​មកជួយ​ជ្រោមជ្រែង​ការបោះ ឆ្នោត​នៅ​ឥណ្ឌូនេស៊ី​

429
ចែករម្លែក

ខណៈ​ប្រទេស​ឥណ្ឌូនេស៊ី កំពុងតែ​ដំណើរការ​បោះឆ្នោត កុំថាឡើយ​មនុស្ស សូម្បី តែ​ខ្មោច និង​បិសាច​ជញ្ជក់​ឈាម​ក៏​ចេញ​មកជួយ​ជ្រោមជ្រែង​ការបោះឆ្នោត​នេះដែរ​។
​ ​
​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែមេសា មន្ត្រី​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ ចា​ឡាន ហ្គុ​ណុង បា​ឡុង (Jalan Gunung Balong) ក្រុង​ហ្សា​ការ​តា ភាគខាងត្បូង ប្រទេស​ឥណ្ឌូនេស៊ី​បាន​នឹកឃើញ​វិធី​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​នឹកស្មាន​មិន​ដល់​ដោយ ការតុបតែង​ខ្លួន​ជា​ខ្មោច​និង​បិសាច​ជញ្ជក់​ឈាម​ដើម្បី​ជួយ​ដល់​អ្នកបោះឆ្នោត​ដូចជា​ការ នាំ​អ្នកបោះឆ្នោត​ទៅកាន់​ហិប​ឆ្នោត និង​ការ​ជ្រលក់​ទឹកខ្មៅ​ជាដើម​។​

​ចំណែកឯ​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា (Surabaya) ខេត្ត​ជ្វា​ខាងកើត​ក៏​មិន​ណ​យ​ដែរ ដោយ មន្ត្រី​បោះឆ្នោត​ស្លៀកពាក់​ជាម​នុស្ស​ពីងពាង និង​វីរបុរស Thor ក្នុង​ខ្សែភាពយន្ត អាមេរិក និង​ពួក​ខូវប៊យ​។​

​សូមបញ្ជាក់ថា ថវិកា​សម្រាប់​ការតុបតែង​ខ្លួន​ចម្លែកៗ​របស់​មន្ត្រី​បោះឆ្នោត ព្រមទាំង ការិយាល័យ​បោះឆ្នោត ទទួលបាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕ ប្រែ​សម្រួលៈ​ខុម