ចុ​ម​! ខ្មោច​នាង ណាត បីកូន​ដើរ​លក់​សាច់​អាំង​តាម​ភ្លើងស្តុប​

533
ចែករម្លែក
  • 1
    Share

ចាប់ពី​ម៉ោង ៥ កន្លះ​ល្ងាច​ដល់​ម៉ោង ៩ យប់ ខ្មោច​នាង ណាត​តែងតែ​បីកូន​ដើរ​លងបន្លាច អ្នកដំណើរ​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ក្រុង​អយុធ្យា ប្រទេស​ថៃ​។ ទោះជា​យ៉ាងណា នាង​មិនមែនជា​ខ្មោច​មែនទែន​នោះទេ គឺ​នាង​គ្រាន់​តែងខ្លួន​ជា​ខ្មោច​ដើម្បី​ទាក់ទាញ​ការ ចាប់អារម្មណ៍ ឱ្យ​នាង​លក់​សាច់​អាំង​ដាច់​ប៉ុណ្ណោះ​។​
​ ​
នាង ណាន​ណា​ប៉ា​សន ឆា​ឡា​ឆៃ​ណាន​ប៉ា (Nannapassorn Chalachainanpa) វ័យ ២៣ ឆ្នាំមាន​ភាព​ទាក់ទាញ​ជាងគេ​ក្នុងចំណោម​អ្នកដើរ​លក់​អីវ៉ាន់​នៅតាម​ភ្លើងស្តុប​។
​ ​
នាង​តុបតែង​ធ្វើជា​ខ្មោច​បីកូន​ក្លែងក្លាយ​ធ្វើឱ្យ​អ្នកដំណើរ​ដែល​ឈប់​រង់ចាំ​នៅ​ចំណុច​ភ្លើង ស្តុ​ប​សម្លឹងមើល​នាង​ដោយ​ក្ដី​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​។ ប៉ុន្តែ​ពេល​ដឹងថា នាង​គ្រាន់តែ ជា​អ្នកដើរ​លក់ អ្នកដំណើរ​ក៏​ផ្ទុះសំណើច ហើយ​តែងតែ​ជួយ​ទិញ​របស់​នាង​ជា​ហូរហែ ធ្វើឱ្យ​នាង​លក់ដាច់​ជាងគេ និង​ទទួលបាន​ចំណូល​៕ ប្រែ​សម្រួលៈ ខុម

#