ចុ​ម​! ឆ្មា​អត់​រោម​ចូលចិត្ត​ថត​ស៊ែ​ល​ហ្វី

1510
ចែករម្លែក

​ឆ្មា​អត់​មាន​រោម​មើលទៅ​គួរឱ្យ​ញញើត ប៉ុន្តែ​សម្រាប់​អ្នកខ្លះ​បែរជា​ចូលចិត្ត​ឆ្មា​ប្រភេទ​នេះ ទៅវិញ​ដោយសារ​មិនបាច់​ខ្វល់​រឿង​វា​ជ្រុះ​រោម ឬ​ប៉ើង​រោម​ចូល​ចំណីអាហារ ឬ​ច្រមុះ​មាត់​ដែល អាច​បង្ក​ជំងឺហឺត​។

​តួយ៉ាង នារី​ម្នាក់​ឈ្មោះ នី​ខូ​ល (Nicole) អាយុ ៣០ ឆ្នាំ​មកពី​តំបន់ Upper West Side ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ស្រឡាញ់​ឆ្មា​អត់​រោម​អាយុ​មួយ​ឆ្នាំនេះ​យ៉ាងខ្លាំង បន្ទាប់ពី​នាង ស្វែងរក​ឆ្មា​ណា​ដែល​មិន​ធ្វើឱ្យ​នាង​អា​ឡែ​ស៊ី​។
​ ​
​នាង​បានទទួល​យ​ឆ្មា​ឈ្មោល​ពូជ​អ៊ុយ​ក្រែ​ន នេះ​មក​ចិញ្ចឹម​កាលពី​ខែតុលា ឆ្នាំមុន ចាប់តាំងពី​វា នៅ​តូច​។ នាង​និយាយថា ឆ្មា​នេះ​ចូលចិត្ត​ស្លៀកពាក់ និង​ថតរូប​ស៊ែ​ល​ហ្វី​គួរឱ្យ​ស្រឡាញ់​។​
​ ​
​ដោយសារតែ​វា​គ្មាន​រោម នាង​បានដាក់​ឈ្មោះ​វា​ថា មី​ស្ទ័​រ ដប់​ស៍ (Mr Dobbs) តាម​ឈ្មោះ​តួអង្គ ឆ្មា​ក្នុង​ខ្សែភាពយន្ត​រឿង Harry Potter៕ ប្រែ​សម្រួល​: ខុម