ចុ​ម​! ផ្ទះ​តុបតែង​ដោយ​គំនូរ ម៉ៅ សេទុង និង ស្តា​លីន ជួល​មួយ​យប់​ជិត ៣ ពាន់​ដុល្លារ​

867

​សម្រាប់​មនុស្ស​ភាគច្រើន ប្រាកដជា​មិន​ភ្ញាក់ផ្អើល​ទេ​ចំពោះ​តម្លៃ​អា​ផាត​មិន ប្រណីត ប៉ុន្តែ​ការ​រចនា ឬ​ការតុបតែង​ប្រហែលជា​រឿង​ផ្សេង​។​

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ផ្ទះជួល​មួយ​យប់​តម្លៃ ២.៨៥០ ដុល្លារ​ត្រូវបាន​តុបតែង លម្អ​ពេញ​ទៅដោយ​ផ្ទាំងគំនូរ លោក ម៉ៅ សេទុង បិតា​បដិវត្តន៍​ចិន និង លោក ស្តា​លីន បិតា​បដិវត្តន៍​សូ​វៀត ដែលជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​មនុស្ស​រហូតដល់​ទៅ ៦០ លាន​នាក់​។​

​ផ្ទះ​ដែលមាន​បន្ទប់​គេង​ចំនួន ៥ នេះ​ត្រូវបាន​ចុះផ្សាយ​តាម​គេហទំព័រ Booking.com ដោយ​ដាក់ឈ្មោះថា Brompton Square V​។​

​សូមបញ្ជាក់ថា ផ្ទះ​ប្រណីត​នេះ​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន​ក្រុង​ឡុង​ដ៍ (London City Airport) ប្រទេស​អង់គ្លេស​៕ ប្រែ​សម្រួល​: ខុម​