ចុ​ម ! ធ្លាប់តែ​ឃើញ​គេ​លេង​ជះ​ម្សៅ​ដាក់គ្នា តែ​នេះ​ជះ​ល័ក្ត​ហ្មង​

317
ចែករម្លែក

​មនុស្ស​ជាច្រើន​លាន​នាក់ ទូទាំងប្រទេស​ឥណ្ឌា​បាន​ចេញទៅ តាម​ដងផ្លូវ​នានា ដើម្បី​ចូលរួម លេងល្បែង​ជះ​ល័ក្ត (​ម្សៅ​ប្រើ​សម្រាប់ ជ្រលក់​សូត្រ​អំបោះ​ជាដើម​) ដាក់គ្នា យ៉ាង​សប្បាយ​ក្នុង ពិធីបុណ្យ​ប្រចាំ ឆ្នាំ​ដែលមាន​ឈ្មោះថា ឡា​ថា​ម៉ា ហូ​លី (Lathamar Holi) ។
​ ​
រូបភាព​ទាំងនេះ​បង្ហាញ​ពី សកម្មភាព​ប្រជាជន​នៅ​រដ្ឋ​អ៊ុត​តា​-​ប្រា​ដេ​ស​(UttarPradesh) រៀបចំ​កម្មវិធី សប្បាយៗ​នៅតាម​ព្រះវិហារ​សាសនា ហិណ្ឌូ ដូចជា​រាំរែក ការលេង​ជះ​ម្សៅ ល័ក្ត​ដាក់គ្នា ព្រមទាំង​ល្បែង​ផ្សេងៗ ជាច្រើន​ទៀត​។

​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​នេះ ប្រារឰឡើង ដើម្បី​អបអរ​ការ​ផុត រដូវរងា ហើយ​ឈានចូល​រដូវ ផ្កា​រីក​។ ពិធីបុណ្យ​នេះ​ស្ថិតក្នុង ចំណោម​ពិធីបុណ្យ​ធំៗ​បំផុត​នៅ ប្រទេស​ឥណ្ឌា​។​
​ ​
តោះ​! បើ​ចង់​ជ្រាប​កាន់តែ ច្បាស់​ថា តើ​មាន​ទិដ្ឋភាព​នៃ​ពិធី បុណ្យ​នេះ​សប្បាយ​យ៉ាងណា សូម មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា ៕ ប្រែ​សម្រួល​ដោយ​: ខុម​