ចុ​ម ឥឡូវ​ដំរី​ក៏​ចេះ​ប្លន់​ដែរ​!

2143
ចែករម្លែក
  • 746
    Shares

​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​សត្វ​ដំរី​ពិនិត្យមើល​ឡាន​ដឹកទំនិញ​នេះ ត្រូវបាន​ថត​ដោយ​អ្នកបើកបរ​ដទៃទៀត​នៅលើ​ផ្លូវ​មួយ​ក្នុង​រដ្ឋ​បេង​ហ្គា​ល់​ខាងលិច ប្រទេស​ឥណ្ឌា​។

​ដំរី​ពេញកម្លាំង​នេះ​បាន​ឃាត់​រថយន្ត​ដឹក​ដំឡូង រើ​តង់​កៅស៊ូ​ដែល​គ្របពីលើ​ចេញ រួច​ចាប់ផ្តើម​កាយ​រក​ចំណីអាហារ​។ ការ​សម្រុក​មករក​អាហារសម្រន់​របស់​ដំរី​មួយ​ក្បាល​នេះ​បានធ្វើ​រាំងស្ទះ​ចរាចរណ៍​ទៅណា​មិន​រួច និង​បង្ក​ឱ្យ​ការ​ភ័យ​ស្លន់ស្លោ​ក្នុងចំណោម​អ្នកបើកបរ​យានយន្ត​ផ្សេងៗ ដែល​នាំគ្នា​គប់​ផាវ​ក្បែរ​ដំរី​ដើម្បីឱ្យ​វារ​ត់ទៅ​ឆ្ងាយ​៕ ដោយ៖ កញ្ញាដាលីស

ដំរី​ពេញកម្លាំង​កំពុង​លួច​ស៊ី​ដំឡូង​ពី​ឡាន​ដឹកទំនិញ