ចូកូ វី​ដូ​ដូ ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ទី​២ ជា​ប្រធានាធិបតី

745
ចែករម្លែក

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា​លោក ចូកូ វី​ដូ​ដូ (Joko Widodo)​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឡើងវិញ​នៅ​​ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​ទី​៣​នៅលើ​ពិភពលោក ដោយ​បាន​ផ្តួល​គូ​ប្រជែង​របស់​លោក គឺ​លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​(Prabowo Subianto) ជា​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​​ដែល​បាន​ប្តេជ្ញា​ជំទាស់​ប្រឆាំង​ជ័យជម្នះ​សម្រាប់​មេដឹកនាំ​ដែល​កំពុងកាន់​អំណាច​នេះ​។​

​គណៈកម្មាធិការ​បោះឆ្នោត​នេះ ត្រូវបាន​រំពឹងថា​នឹង​ប្រកាស​ពី​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១៧​ខែ​មេសា ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ។​

​គណៈកម្មាធិការ​នេះ បាន​និយាយថា លោក ចូកូ វី​ដូ​ដូ និង លោក ម៉ា រ៉ូ​ស អា​មីន​( Ma’ruf Amin )​បេក្ខជន​អនុ​ប្រធានាធិបតី​របស់លោក បាន​ឈ្នះ​ការបោះឆ្នោត​ដោយ​​ទទួល​សំឡេងគាំទ្រ​៥៥,៥​ភាគរយ ខណៈ​ដែល លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ និង លោក សាន់​ឌីយ៉ាហ្គា យូ​ណូ ជា​ដៃគូ​នយោបាយ​របស់​លោក ទទួលបាន​សំឡេង​គាំទ្រ​៤៤,៥​ភាគរយ​។​

​លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ អាយុ​៦៧​ឆ្នាំ ដែល​ជា​គូប្រជែង​ដ៏​សំខាន់​ក្នុង​ការបោះឆ្នោត​នេះ​បាន​ប្តេជ្ញា​តវ៉ា​ប្រឆាំង​ជ័យ​ជន្នះ​របស់លោក ចូកូ វី​ដូ​ដូ ដោយ​ចោទប្រកាន់​ថា​នេះ​ជា​​ការបោះឆ្នោត​ក្លែងបន្លំ​ដ៏​អាក្រក់ និង​បាន​ព្រមាន​ថា​វា​នឹង​នាំឱ្យ​មាន​ការតវ៉ា​នៅតាម​ផ្លូវ​នៅ​ទូទាំងប្រទេស​ដែល​ប្រជាជន​ភាគច្រើន​បំផុត​កាន់​សាសនា​អ៊ីស្លាម​នេះ​៕​ដោយ​៖​សុខា​/sn

លោក ចូកូ វី​ដូ​ដូ (​រូប​កណ្តាល​) និយាយ​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ជាមួយ លោក ម៉ា រ៉ូ​ស អា​មីន​( រូប​ស្តាំ​)​នៅ​ទីក្រុង​ហ្សា​ការតា គឺ​៣​ថ្ងៃ នៅមុន​ការប្រកាស​​លទ្ធផល​បោះឆ្នោត​ផ្លូវការ