ចូកូ វី​ដូ​ដូ ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​អាណត្តិ​ទី​២

215
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃអាទិត្យ​ទី​២០​តុលា បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​២ ដើម្បី​ដឹកនាំ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​​ធំ​បំផុត​ទី​៣​ក្នុង​លោក ។​

​វី​ដូ​ដូ វ័យ​៥៨​ឆ្នាំ បាន​សន្យា​កាត់បន្ថយ​ការិយាធិបតេយ្យ​និង​រក្សា​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ​ដើម្បី​ទ្រទ្រង់​កំណើន​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​​តែ​លោក​បាន​ផ្តល់​អាទិភាព​លើ​ការធ្វើអោយ​ប្រសើរឡើង​ការសិក្សាអប់រំ រហូតដល់​ការលើកទឹកចិត្ត​ការវិនិយោគ​និង​បង្កើត​ការងារ​សំរាប់​ប្រជាពលរដ្ឋ​ក្មេងៗ​ក្នុងចំណោម​ប្រជា​​ពលរដ្ឋ​២៦០​លាន​នាក់​នៃ​ប្រទេស​នេះ​។​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចូកូ វី​ដូ​ដូ(កណ្តាល) ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​២០​តុលា សំរាប់​អាណត្តិ​ទី​២​។​លោក​ត្រូវ​រំពឹងថា​នឹង​ប្រកាស​បង្កើត​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ

​ក្រោយ​ពី​ធី​ស្បថ​ចូលកាន់​តំណែង លោក​បាន​ប្រាប់​សភា​ថា​«​វា​នឹង​ជា​បញ្ហា​ធំ បើ​យើង​មិន​អាច​បង្កើត​ឱកាស​ការងារ​គ្រប់គ្រាន់​»​និង​ថា​លោក​នឹង​ជំរុញ​ច្បាប់​២​ដើម្បី​បង្កើត​ការងារ​​ហើយក៏​បាន​ព្រមាន​ថា លោក​នឹង​បណ្តេញ​មន្ត្រី​ស៊ីវិល​ណា​ដែល​មិន​សកម្ម​។​

​បុគ្គលិក​សន្តិសុខ​ជាង​៣០.០០០​ត្រូវបាន​ដាក់ពង្រាយ​នៅ​ក្រុង​ហ្សា​ការតា ក្រោយ​មាន​បាតុកម្ម​របស់​និស្សិត​កាលពី​ពេល​ថ្មីៗ​និង​បន្ទាប់​ពី​រដ្ឋមន្ត្រី​សន្តិសុខ​របស់​ប្រទេស​ត្រូវ​បាន​ជន​​សកម្ម​ប្រយុទ្ធ​ចាក់​អោយ​របួស​នៅ​ខែ​នេះ​។​

​ពី​ធី​ឡើងកាន់​តំណែង​របស់​លោក​វី​ដូ​ដូ មាន​ការចូលរួម​ពី​អតីត​ប្រធានាធិបតី អតីត​អនុ​ប្រធានាធិបតី ប្រធានសភា និង​មេដឹកនាំ​តំបន់ រួម​ទាំង​អូស្ត្រាលី​៕​ដោយ​៖​វាសនា​