ចូរ​ចាំ​ណា​!​បើសិនជា​បុរស​ឧស្សាហ៍​បាក់​ទឹកចិត្ត​មានន័យថា​អ័រម៉ូន​ភេទ​គេ​ខ្សោយ​ហើយ​

1253
ចែករម្លែក
  • 15
    Shares

​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺជា​អ័រម៉ូន​ភេទ ប្រុស ដែលមាន​តួនាទី​ជាច្រើន​សម្រាប់ រាងកាយ​បុរស ដូចជា​៖
•- សាច់ដុំ​រឹងមាំ​
– •​ចំណង់​ផ្លូវភេទ​
– •​ឆ្អឹង​រឹងមាំ​
– •​ដឹកនាំ​ខ្លាញ់​ក្នុង​ខ្លួន​
– ផលិត​មេជី​វិត​ឈ្មោល​

​ថ្វីបើ​អ័រម៉ូន នេះ ត្រូវបាន​គេ ចាត់ទុកថា ជា​អ័រម៉ូន​ភេទ​ប្រុស​ក៏ដោយ តែ​នារី​ក៏មាន​អ័រម៉ូន​នេះ​ក្នុង​ខ្លួន​ដែរ គ្រាន់​តែមាន​ចំនួន​តិច ។ ទោះបីជា យ៉ាងណាក៏ដោយ តាម​ការសិក្សា បាន ឱ្យដឹងថា កាលណា​បុរស​មាន​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាប ច្រើនតែ​ធ្វើឱ្យមាន រោគសញ្ញា​ខាង​រាងកាយ និង​ផ្លូវចិត្ត ដោយមាន​ទាំង​ការបាក់​ទឹកចិត្ត​ផង ។​
​ ​
​បុរស​ដែលមាន​របួស​នៅ​ពង ស្វាស អាច​នឹង​ធ្លាប់មាន​បញ្ហា​កង្វះ អ័រម៉ូន​ភេទ​ប្រុស ប្រភេទ Primary ដែល រឿងនេះ បង្កឡើង​ដោយ​៖
– •​ការព្យាបាល​ជំងឺមហារីក​
– កើត​ជំងឺ​ត្រឡ​ទែន​
– •​មាន​កម្រិត​ជាតិ​ដែក​ក្នុង ឈាម​ខ្ពស់ជាង​ធម្មតា​
– ចំពោះ​ការ​កង្វះ​អ័រម៉ូន​ភេទ ប្រុស ប្រភេទ Secondary វិញ អាច ដោយសារតែ​ ៖
– •​អាយុ​ច្រើន​
– •​មាន​ជំងឺអេដស៍​
– មាន​ជំងឺរបេង​
– •​ធាត់​ជ្រុល​
– ប្រើ​ថ្នាំ​ប្រភេទ​អាភៀន​
​ ​
​ការបាក់​ទឹកចិត្ត ការ​ថប់ អារម្មណ៍ ការ​ឆេវឆាវ និង​ការប្រែប្រួល​អារម្មណ៍​ផ្សេងៗ​ទៀត ច្រើន តែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​បុរស ដែលមាន​អ័រម៉ូន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន ចុះ​ទាប ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ មិនបាន​ច្បាស់​ថា អ្វី​ទៅជា​ទំនាក់ទំនង រវាង​រឿង​ទាំងពីរ​នេះ​នៅឡើយ​ទេ ។ ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​នេះ​ជំនួស វិញ អាច​នឹងធ្វើ​ឱ្យមាន​អារម្មណ៍ល្អ​វិញ ជាពិសេស​មនុស្ស​ចាស់ ។​
​ ​
​រោគសញ្ញា​ដែល​បញ្ជាក់ថា កង្វះ​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​បាក់ ទឹកចិត្ត មានដូចជា​៖
– •​ឆេវឆាវ​
– •​ថប់​អារម្មណ៍​
– •​ពិបាកចិត្ត​
– •​ខ្សោយ​ផ្លូវភេទ​
– •​មាន​បញ្ហា​ក្នុងការ​ចងចាំ​
– •​ពិបាក​ក្នុងការ​ផ្ចង់អារម្មណ៍​
– •​ពិបាក​គេង​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ខាង​រាងកាយ​នៃ​ការចុះ ទាប​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ការបាក់ ទឹកចិត្ត ច្រើន​តែមាន​លក្ខណៈខុសៗ​គ្នា ។ អ្នក​ដែល​បាក់​ទឹកចិត្ត តែមាន អ័រម៉ូន​ធម្មតា ជាទូទៅ មិន​ធ្លាប់មាន ការ​ហើម​នៅ​ដោះ និង​ស្វិត​សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ឡើយ ។ អាកា​រៈ រាងកាយ នៃ​ការបាក់​ទឹកចិត្ត​វិញ ច្រើន តែមាន​បញ្ហា​នៅ​ជុំវិញ​ការឈឺ​ក្បាល និង​ឈឺ​ខ្នង ។​
​ ​
​បើសិនជា​អ្នក​ឬ​មនុស្ស​ជាទី ស្រឡាញ់​អ្នកមាន​អារម្មណ៍​ពិបាកចិត្ត ឬ​ឆេវឆាវ ចូរ​ណាត់​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិភាក្សា​បន្ថែម​ទៅ ។ ការពិនិត្យ រាងកាយ និង​ឈាម​អាចជួយ​កំណត់ បាន​ថា កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន អ្នក នៅ​ធម្មតា​ឬ​អត់​ដែរ ៕ ដោយ​៖ www.health.com. kh