ចូរ​ចាំ​ណា បើសិនជា​មិន​ចង់​ឲ្យ​ផ្លូវភេទ​រងគ្រោះ​ទេ គួរតែ​កុំ​ញ៉ាំ​ផ្អែម​ច្រើនពេក​

1203
ចែករម្លែក

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ភាព​ស្រៀវធ្មេញ​របស់​អ្នក​អាច​រំខាន​ដល់​ជីវិត​ផ្លូវភេទ​ដែរ​ទេ​? ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើនពេក អាច​បន្ថយ​ចំនួន​អ័រម៉ូន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ​បាន​។ ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ជាតិ​ស្ករ​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ និង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​តែម្តង​។​

​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប​
​មែនហើយ ការដែល​មាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើនពេក​អាច​បណ្តាល​ឲ្យ​សាំ​នឹង​អាំង​ស៊ុយ​លីន ដែលជា​ហេតុ​នាំ​ធ្វើ​ឲ្យ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប និង​ចុងក្រោយ​ទៅជា​ខ្សោយ​ផ្លូវភេទ និង​មិនអាច​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ថែមទៀត​។ ការសិក្សា​បានបញ្ជាក់​ថា ជាតិ​ស្ករ​អាចធ្វើ​ឲ្យ​ថយចុះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​គួរ​ឲ្យ​កត់សម្គាល់​។​

​ស៊ាំ​នឹង​អ័រម៉ូន Leptin
Leptin គឺជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​បញ្ជូន​សញ្ញា​ឲ្យ​ញ៉ាំ​អាហារ ដែល​វា​ក៏​ជា​អ្នក​តាម​តាន​ដល់​អក​ប្ប​កិរិយា​ផ្លូវភេទ​ផងដែរ​។ ដូច្នេះ បើសិនជា​អ្នកមាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន វា​ពិតជា​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង Leptin នេះ​បាន ព្រមទាំង​ប៉ះពាល​ដល់​សុខភាព​ផ្លូវភេទ​ថែមទៀត​។​

​ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​លូតលាស់​
​អ័រម៉ូន​លូតលាស់ មាន​នាទី​ជួយ​ឲ្យ​រាងកាយ​លូតលាស់​ផង និង​រក្សា​ចំណង់​ផ្លូវភេទ​ឲ្យ​នៅ​ខ្ពស់​ផង​។ ប៉ុន្តែ​បើសិនជា​ក្នុង​ខ្លួន​មាន​ជាតិ​ផ្អែម​ច្រើន​វិញ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ធាត់​ជ្រុល​ទេ តែ​ក៏​នាំ​ឲ្យ​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន និង​ខូច​មុខងារ​ផ្លូវភេទ​ដែរ​។​

​អស់កម្លាំង​
​មែនហើយ ការដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើនពេក មិន​ត្រឹមតែ​ផ្លាស់ប្តូរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ តែ​ក៏​នាំ​ឲ្យ​ឃ្លាន និង​អស់កម្លាំង​ដែរ​។ លើសពីនេះទៅទៀត ការដែល​មាន​ជាតិ​ស្ករ​ច្រើនពេក​ក៏​បន្ថយ​កម្រិត​សារធាតុ Orexin ដែលជា​សារធាតុ​ចម្លង​សរសៃប្រសាទ មាន​នាទី​សម្របសម្រួល​ដល់​អាកប្ប​ក​រិ​យា និង​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​៕ ប្រែ​សម្រួល​៖ Mr. Shuriken