ចូរ​បង្កើន​ការប្រុងប្រយ័ត្ន​! ជណ្ដើរយន្ត​នៅ​ផ្សារ​ទំនើប​អាច​លេប​ត្រ​បាក់ដៃ​ក្មេងៗ​បាន​

986
ចែករម្លែក

ក្មេងស្រី​តូច​ម្នាក់​ស្ទើរតែ​បាត់បង់​ដៃស្ដាំ​របស់ខ្លួន​ទៅហើយ ក្រោយពី​ត្រូវ​ជណ្តើរយន្ត​លេប​ត្របាក់ ភ្លាមៗ​គួរឱ្យ​ស្លុត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា នៅ​ប្រទេស​ចិន ភាគខាងត្បូង​។​

​យោងតាម​សេចក្តីរាយការណ៍​ក្នុងស្រុក​ឱ្យដឹងថា ក្មេងស្រី​ខាងលើ​ដែលមាន​អាយុ​ទើប​ជាង​មួយ​ខួប បាន​លេង​លើ​ជណ្ដើរយន្ត​នោះ ហើយ​ស្រាប់តែ​ជណ្តើរ​ស្រូប​ដៃ​នាង​ចូល​បណ្តាលឱ្យ​គាំង​ភ្លាមៗ​។ ក្មេងស្រី​នេះ​បាន​ស្រែកយំ​យ៉ាងខ្លាំង​ដោយសារ​ការភ័យខ្លាច និង​ការឈឺចាប់​។​

​ដោយ​ឃើញ​បែប​នោះ ស្ត្រី​ជា​ម្តាយ​បាន​ស្រែក​ឆោឡោ សុំ​ឱ្យគេ​ជួយ​កូនស្រី​របស់ខ្លួន បង្ក​ការ ឆោឡោ​។

​ក្រោយ​អន្តរាគមន៍​រយៈពេល​ក​ន្លះ​ម៉ោង ក្រុម​ពន្លត់​អគ្គិភ័យ​បាន​រំដោះ​ដៃ​នាង​ចេញពី​ជណ្ដើរយន្ត ដោយ​ជោគជ័យ​។ នាង​បាន​រងរបួស​ដៃ​ធ្ងន់ធ្ងរ ប៉ុន្តែ​មិន​ដល់​ថ្នាក់​កាត់ចោល​ទេ​។ នាង​បានទទួល ការវះកាត់​បន្ទាន់ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ គ្រូពេទ្យ​។

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ផ្សារ​ទំនើប Herun Wanjia Supermarket ក្នុង​ទីក្រុង​យ៉ុង​ចូ​វ (Yongzhou) ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​៕ ប្រែ​សម្រួល​: ខុម

#